អ៊ឹះ! មន្ទីរបង្ហាញឈ្មោះពេទ្យក្លែងក្លាយជិត ៤០០ នាក់ មិនដឹងយកថ្នាំអី ដើរចាក់ពេញមួយស្វាយរៀង
មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបង្ហាញឈ្មោះពេទ្យក្លែងក្លាយជិត ៤០០ នាក់ គ្មានសញ្ញាបត្រ គ្មានវិជ្ជជីវ គ្មានច្បាប់អនុញ្ញាត ពីមន្ទីរ ពីក្រសួងសុខាភិបាល កំពុងតែដើររកស៊ីចាក់ថ្នាំយ៉ាងអនាធិបតេយ្យក្នុងខេត្តស្វាយរៀង ។
អ្នកដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និង គ្មានច្បាប់អនុញ្ញាតទាំងនេះ តែងតែលួចលាក់ដើរព្យាបាល និងចាក់ថ្នាំតាមផ្ទះដោយដាក់ថ្នាំ សេរ៉ូម ក្នុងថង់ តាមកាបូប ដាក់ក្នុងកន្រ្តក ឬ ក្រោមកែបម៉ូតូ ជាដើម ។ កាន់តែគួរឱ្យខ្លាច កន្លងមកអ្នកទាំងអស់នេះ តែងតែបង្កគ្រោះថ្នាក់ និង ស្លាប់ដល់អ្នកជំងឺជាច្រើនរួចមកហើយ ។
ដូច្នេះប្រសិនបើប្រជាពលរដ្ឋបានឃើញពេទ្យក្លែងក្លាយ ជិះម៉ូតូ ឬ ជិះកង់ និង មានភិនភាគ គួរឱ្យសង្ស័យដូចខាងលើ សូមមេត្តាកុំព្យាបាលជំងឺជាមួយឱ្យសោះ ព្រោះអាចបង្កគ្រោះថ្នាក់ និង អាចបាត់បង់ជីវិតបាន ។ បច្ចុប្បន្ននេះខាងមន្ទីរសុខាភិបាល កំពុងរៀបចំបែបបទដាក់ពាក្យប្ដឹង ទៅកាន់ពេទ្យគ្មានសញ្ញាបត្រ គ្មានវិជ្ជាជីវទាំងនោះឡើងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
សូមប្រជាពលរដ្ឋទៅស្គាល់ឈ្មោះពេទ្យក្លែងក្លាយទាំងនោះ ដូចខាងក្រោមនេះ ៖
អត្ថបទ ៖ រាជ