ក្រៅពីជួយការពារពន្យារមានកូន ថ្នាំពន្យាកំណើតនៅមានអាថ៌កំបាំងមួយ ជួយស្រ្តីបានយ៉ាងល្អ
ជំងឺរលាកសន្លាក់ច្រើនកើតមានទៅលើស្ត្រីពី ២ ទៅ ៣ ដងច្រើនជាងបុរស ដែលមូលហេតុនេះបណ្តាលមកពីកត្តាប្រែប្រួលនៃអ័រម៉ូន ការបន្តពូជ និង បញ្ហាសុខភាពមួយចំនួនផ្សេងទៀត ។ តាមការសិក្សាបានឱ្យដឹងថាការប្រើថ្នាំពន្យារកំណើតជាពិសេសក្នុងរយៈពេល ៧ ឆ្នាំដំបូងឬច្រើនឆ្នាំឡើងទៅ អាចជួយកាត់បន្ថយហានិភ័យឈានទៅកើតជំងឺរលាកសន្លាក់រ៉ាំរ៉ៃបាន នេះបើយោងតាមការស្រាវជ្រាវមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Annals of Rheumatic Diseases ។
ការប្រើថ្នាំពន្យាកំណើតអាចកាត់បន្ថយហានិភ័យបាន ១៥ ភាគរយចំពោះស្ត្រីដែលកំពុងប្រើប្រាស់ថ្នាំ និង បាន ១៣ ភាគរយ ចំពោះស្ត្រីដែលធ្លាប់បានប្រើថ្នាំពន្យាកំណើតពីមុនមក ។ នេះគឺគ្រាន់តែជាការស្រាវជ្រាវបែបតាមដានអង្កេតមួយតែប៉ុណ្ណោះ ដោយពិនិត្យមើលលើទិន្នន័យសុខភាពដែលមានស្រាប់ ។ ហើយលទ្ធផលសន្និដ្ឋាននេះមិនទាន់ធ្វើការតាមដានទៅលើគ្លីនិកសាស្ត្រនៅឡើយ ដោយវាទាមទារឱ្យអ្នកស្រាវជ្រាវសិក្សាបន្ថែមទៀត ជាពិសេសទៅលើកម្រិតដូស ឬប្រភេទថ្នាំពន្យារកំណើតដែលស្ត្រីបានប្រើ ៕
\
ប្រភព៖ sciencedaily.com