ដំណឹងបន្ទាន់ ! ចាប់ពីថ្ងៃនេះ ផ្លូវទាំងនេះនៅភ្នំពេញ ហាមរថយន្តគ្រប់ប្រភេទឆ្លងកាត់ ៧០ ថ្ងៃ
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ស្ពានសឡា តាមបណ្តោយផ្លូវលេខ 5C ចាប់ពីផ្លូវលេខ ២៧១ ដល់ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវលេខ 5C ទំហំមុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួនបីជួរ ។
ការដាក់លូនេះនឹងចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ការដ្ឋានបានបញ្ចប់ សរុបរយៈពេល ៧០ ថ្ងៃ ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ និងអធ្យាស្រ័យចំពោះរំខានដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន ៕
សូមមើលក្នុងសេចក្ដីជូនដំណឹង ៖