ខប់ៗ! ឈ្នះអាហារប៊ុហ្វេនៅទន្លេបាសាក់ដល់ទៅ ៥ សន្លឹក សម្រាប់គ្រួសារអ្នក ដោយវិធីសាស្រ្តងាយៗទាំងនេះ !
នៅសល់តែ ១០ ថ្ងៃទៀតទេដល់ថ្ងៃផុតកំណត់ហើយ ! តោះចូលរួមជាមួយ Yeo’s ក្នុងការប្រកួតបត់ក្រដាសបេះដូង ដើម្បីបង្ហាញនូវអារម្មណ៍ និង ក្តីស្រឡាញ់ចំពោះឪពុកម្តាយ ព្រមទាំងមានឱកាសឈ្នះអាហារប៊ុហ្វេពេលល្ងាចនៅទន្លេបាសាក់ II ចំនួន ៥ សន្លឹក ដើម្បីពិសាជុំគ្នាជាមួយគ្រួសារ ក្នុងបំណងអបអរសាទរទិវាលោកឪពុកថ្ងៃទី ១៦ មិថុនាខាងមុខនេះ ។ រង្វាន់មានរហូតដល់ ៥០ សន្លឹកឯណោះ !
លក្ខខណ្ឌងាយៗដើម្បីចូលរួមការប្រកួត ៖
1. បត់រូបបេះដូងក្រដាសទំហំប៉ុនណាក៏បានជូនឪពុកម្តាយ
2. ផ្ញើរូបថតដែលអ្នកប្រគល់ក្រដាសបេះដូងជូនឪពុកម្តាយអ្នកដោយផ្ទាល់ដៃ ជាមួយនឹងអារម្មណ៍របស់អ្នកចំពោះពួកគាត់មកកាន់ទំព័រហ្វេសប៊ុក Yeo’s Cambodia
3. Yeo’s នឹងជ្រើសរើសអ្នកឈ្នះចំនួន ១០ នាក់ ដែលអ្នកឈ្នះម្នាក់ៗនឹងទទួលបានរង្វាន់ គូប៉ុងអាហារប៊ុហ្វេសម្រាប់ ៥ នាក់ ជាមួយគ្រួសារនៅភោជនីយដ្ឋានទន្លេបាសាក់ II
4. ការប្រកួតនេះចាប់ផ្តើមពីថ្ងៃទី ១០ ឧសភា ដល់ ១០ មិថុនា ២០១៩
5. ការប្រកាសលទ្ធផលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ មិថុនា ២០១៩
6. កម្មវិធីទទួលទានអាហារប៊ុហ្វេនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៦ មិថុនា ២០១៩
តោះណប់ៗ ! ចូលរួមប្រកួតបត់បេះដួងជូនឪពុកម្តាយទាំងអស់គ្នា !
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសបុក Yeo’s Cambodia ។