ក្រុមហ៊ុន DKSH Cambodia និង ក្រុមហ៊ុនអាហារូប្ថម្ភ Abbott បានរៀបចំសន្និសីទមួយស្តីអំពី «សារសំខាន់នៃអាហារូបត្ថម្ភ និង ប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត»
DKSH គាំទ្រដោយក្រុមហ៊ុនអាហារូប្ថម្ភ Abbott ថ្មីៗនេះបានរៀបចំសន្និសីទស្តីអំពី “សារសំខាន់នៃអាហារូបត្ថម្ភនិងប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត”
ភ្នំពេញ, កាលពីថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2019 – ក្រុមហ៊ុន DKSH Cambodiaបានរៀបចំសន្និសីទមួយស្តីអំពី “សារសំខាន់នៃអាហារូបត្ថម្ភ និង ប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ។ សន្និសីទនេះធ្វើឡើងដើម្បីបង្ហាញពីការយល់ដឹងពីរបកគំហើញថ្មីនៃ 2′-FLHMO ( 2 – អេហ្វ – អិល – អេច – អេម – អូ ) និង នុយក្លេអូទីត ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ និង ការអភិវឌ្ឃន៏ការយល់ដឹង ។
សាស្ត្រាចារ្យរងវេជ្ជ. SungkomJong-pi-put-va-nich ប្រធានផ្នែកអាហារូបត្ថម្ភកុមារនៅសកលវិទ្យាល័យ Chulalungkorn បានថ្លែងនៅក្នុងបទបង្ហាញថា “HMOs (អេច – អេម – អូ) គឺជាសមាសធាតុដ៏រឹងមាំ និង មានច្រើនបំផុត បន្ទាប់ពីស្ករឡាក់តូស និង ជាតិខ្លាញ់ ។ ក្នុងចំណោម HMOs (អេច – អេម – អូ) សំខាន់ៗ ២០ ប្រភេទ HMO (អេច – អេម – អូ) ចម្បងមួយដែលហៅថា 2 ‘-fucosyllactose ឬ 2’-FL (2 – អេហ្វ – អិល) គឺជា HMO (អេច – អេម – អូ) ដែលមានចំនួនច្រើនបំផុត ។ វាជា HMO ដែលត្រួវបានសិក្សាច្រើនជាងគេ ។
លោកបណ្ឌិត Li Fei ដែលជាថ្នាក់ដឹកនាំផ្នែកវិទ្យាសាស្ត្រនៃអាហារូប្តម្ភប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍ផ្នែកអាហារូបត្ថម្ភនៃក្រុមហ៊ុន Abbott បានថ្លែងក្នុងបទបង្ហាញថា “HMOs (អេច – អេម – អូ) គឺជាសារជាតិផ្សំពិសេសសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធការពារ ដែលធន់នឹងការរំលាយអាហារដោយអង់ស៊ីមក្រពះពោះវៀនរបស់មនុស្ស និង ត្រូវបានផ្អាប់ទុកក្នុងពោះវៀនធំសម្រាប់ប្រើប្រាស់ដោយបាក់តេរីល្អដូចជា ប្រ៊ីបាយអូទិចដែរ ។ តាមការសិក្សាបែបវេជ្ជសាស្ត្របង្ហាញថាភាគច្រើននៃសារធាតុ HMO (អេច – អេម – អូ) គឺជា 2′-FL (2 – អេហ្វ – អិល) នេះហើយដែលជា HMO (អេច – អេម – អូ) ទីមួយដែលជួយពង្រឹងការលូតលាស់នៃប្រព័ន្ធការពាររបស់ក្មេងដែលទប់ទល់ទៅនឹងមេរោគដែលអាចបង្កជាជំងឺបាន ។ លើសពីនេះទៅទៀតមានសមាសធាតុផ្សំមួយផ្សេងទៀតហៅថា នុយក្លេអូទីត ។ នុយក្លេអូទីតជួយពង្រឹងដល់ប្រព័ន្ធការពាររបស់កុមារ ហើយត្រូវបានគេរកឃើញថាវាជួយដល់ការផលិតអង្គបដិបក្ខ និង ធ្វើឱ្យប្រព័ន្ធការពាររបស់ក្មេងឆាប់ពេញវ័យ ។ HMOs (អេច – អេម – អូ) និង នុយក្លេអូទីតបំពេញបន្ថែមគ្នាទៅវិញទៅមកដើម្បីផ្តល់ការការពារទ្វេដងសម្រាប់កុមារ ” ។
លោកបណ្ឌិត Li Fei បន្ថែមថា ប្រព័ន្ធការពាររឹងមាំក៏ជួយទ្រទ្រង់ដល់ការអភិវឌ្ឍន៏ខួរក្បាលផងដែរ “នៅពេលក្មេងឈឺញឹកញាប់សារជាតិចិញ្ចឹម និង ថាមពលជាច្រើនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងមេរោគ ។ តាមការសិក្សាបង្ហាញថាក្មេងដែលឈឺក្នុងរយៈពេល ១ ឆ្នាំដំបូងនែជីវិត មានសមត្ថភាពនៃការយល់ដឹងខ្សោយនៅអាយុ២៤ ខែ និង នៅអាយុ ១៨ ឆ្នាំ ។
Similac Gain IQ និង Similac GainKid ជារូមមន្តទឹកដោះគោម្សៅដំបូងគេបង្អស់លើសកលលោកដែលមានបញ្ចូលនូវ 2’ –FL HMO ( 2 – អេហ្វ – អិល – អេច – អេម – អូ ) ជាមួយនឹងនុយក្លេអូទីត និង សារជាតិចិញ្ចឹមខួរក្បាល និង ប្រព័ន្ធការពាររាងកាយផ្សេងទៀតដែលជួយជំរុញប្រព័ន្ធការពាររាងកាយ និង ទ្រទ្រង់ទៅដល់ការយល់ដឹង” ។
អំពីក្រុមហ៊ុន DKSH
DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី ។ ជាក្រុមហ៊ុនដែលជួយ និង បង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀតក្នុងការពង្រីកអាជីវកម្ម ផ្នែកគ្រឿងឧបភោគបរិភោគ ថែរក្សាសុខភាពវត្ថុធាតុដើម និង ផ្នែកគ្រឿងចក្រ ។ ក្រុមហ៊ុនមានផ្តល់សេវាយ៉ាងច្រើនរួមមាន ធនធានព័ត៌មាន ទីផ្សារលំអិតផ្នែកលក់ និង ផ្នែកទីផ្សារជំរុញការលក់ ផ្នែកចែកចាយ ការដឹកជពា្ជូន ក៏ដូចជាផ្តល់សេវាក្រោយការលក់ ។ ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង 35 ទីផ្សារ និង មានបុគ្គលិកជំនាញចំនួន 33,000 នាក់ មានចំណូលសរុបចំនួន11.3 ពាន់លានស្វីសហ្វ្រង់ ក្នុងឆ្នាំ 2018 ។ ជាមួយនឹងកេរ្តិ៍តំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និង ជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និង អាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ក្រុមហ៊ុន DKSH អាជីវកម្មផ្នែកគ្រឿងឧបភោគបរិភោគ គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេផ្តោតចម្បងទៅលើតំបន់អាស៊ី លើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃផលិតផលបរិភោគ សេវាកម្មម្ហូបអាហារផលិតផលប្រណីត សំលៀកបំពាក់ និង ផលិតផលប្រចាំថ្ងៃ ដូចជា គ្រឿងសំអាងផ្នែកសក់ និង ស្បែក មានបុគ្គលិកឯកទេស 19,760 នាក់ បង្កើតចំណូលពីការលក់សុទ្ធចំនួន 3.9 ពាន់លានហ្វ្រង់ស៊ីស ក្នុងឆ្នាំ 2018 ៕