ក្រុមហ៊ុន DKSH Cambodia និង ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott រៀបចំសន្និសីទស្តីអំពី «អាហារូបត្ថម្ភវេជ្ជសាស្ត្រលើកទី 7 ឆ្នាំ 2019»
ក្រុមហ៊ុន DKSH ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម ពង្រីកទីផ្សារឈានមុខគេ ផ្តោតជាចម្បងនៅតំបន់អាស៊ីថ្មីៗនេះ សហការដោយក្រុមហ៊ុនអាហារូបត្ថម្ភ Abbott បានរៀបចំសន្និសីទមួយស្តីអំពី «អាហារូបត្ថម្ភវេជ្ជសាស្ត្រលើកទី 7 ឆ្នាំ 2019» ។
ភ្នំពេញ, ថ្ងៃទី 08 ខែមិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន DKSH Cambodia សហការដោយក្រុមហ៊ុនអាហារូបត្ថម្ភ Abbott បានរៀបចំសន្និសីទមួយស្តីអំពី «អាហារូបត្ថម្ភវេជ្ជសាស្ត្រលើកទី 7 ឆ្នាំ 2019 » ។ សន្និសីទនេះត្រូវបានធ្វើឡើងដើម្បីផ្តល់ចំណេះដឹងថ្មីៗទៅលើការរួមចំណែកនៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់ការព្យាបាល និង ការលើកកម្ពស់ការជាសះស្បើយឆាប់រហ័ស ដល់អ្នកជំនាញផ្នែកសុខភាព ដែលមកពីទូទាំងប្រទេសកម្ពុជា ប្រមាណ ២៥០ នាក់ ។ ប្រធានបទក៏មានដាក់បញ្ចូលនូវម្សៅទឹកដោះគោ Ensure Gold ដែលជារបកគំហើញអាហារូបត្ថម្ភថ្មី ជាមួយ HMB (β-hydroxy-β-methylbutyrate) និង Triple Protein Blend ដែលជួយបង្កើនភាពរឹងមាំសាច់ដុំ និង ជួយឱ្យមានសុខភាពល្អសម្រាប់មនុស្សពេញវ័យ ។ ជាងនេះទៅទៀតវាជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិតរបស់អ្នកជំងឺ និង បង្កើនស្ថានភាពអាហារូបត្ថម្ភនៃអ្នកជំងឺ ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈួយ ម៉េង បានផ្តល់កិត្តិយសធ្វើជាគណៈអធិបតីក្នុងកម្មវិធីនេះ ហើយលោកបានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកកម្មវិធីថា “សាច់ដុំពិតជាសំខាន់ណាស់ ហើយមុខងាររបស់វាគឺកាន់តែសំខាន់ក្នុងការជួយដល់សុខមាលភាពរបស់យើង ។ ពេលយើងអាយុកាន់តែច្រើនម៉ាស និង ភាពរឹងមាំនៃសាច់ដុំចុះខ្សោយ ហើយការចុះខ្សោយនេះកាន់តែឆាប់រហ័សនៅពេលយើងមានជំងឺ ។ កត្តានេះនឹងផ្តល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នកជំងឺ និង លទ្ធផលការព្យាបាលរបស់ពួកគេ ។ ការផ្តល់អាហារូបត្ថម្ភល្អដែលមានផ្ទុកសារជាតិចិញ្ចឹមជួយដល់សាច់ដុំពិតជាជួយលើកកម្ពស់សុខមាលភាពរបស់អ្នកជំងឺជួយឱ្យឆាប់ជាសះស្បើយ និង កាត់បន្ថយចំណាយក្នុងការព្យាបាល” ។
ប្រធានបទបន្ទាប់ផ្តោតទៅលើ «បញ្ហាកង្វះអាហារូបត្ថម្ភ នៃអ្នកជំងឺសម្រាកពេទ្យ» ដែលត្រូវបានបង្ហាញដោយលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទូទៅជំនាញខាងទឹកនោមផ្អែម ក្រពេញ និង ជំងឺមេតាបូលីស ក្នុងនោះលោកបានប្រាប់ឱ្យដឹងថា «អ្នកជំងឺនឹងបាត់បង់ម៉ាសរាងកាយក្នុងអំឡុងពេលសម្រាកពេទ្យ ដោយការឆ្លងមេរោគរឺ ការបាត់បង់ចំណង់អាហារ ។ កត្តាអាហារូបត្ថម្ភនៅក្នុងវិស័យសុខាភិបាលតែងតែត្រូវបានគេមើលរំលង ដោយសារកង្វះចំណេះដឹង និង បទពិសោធន៍» ។
បន្ថែមពីនេះ លោក JOSE RODOLFO V. DIMAANO, JR នាយកផ្នែកវេជ្ជសាស្ត្រប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott អន្តរជាតិ ក៏បានចូលរួម និង ធ្វើបទបង្ហាញលើប្រធានបទទី ២ «HMB – របកគំហើញវិទ្យាសាស្ត្រថ្មីនៃសារជាតិសំខាន់របស់សាច់ដុំ» ។ ក្នុងនោះលោកបានមានប្រសាសន៍ថា «នៅពេលវ័យកាន់តែចាស់ យើងបាត់បង់សាច់ដុំបន្តិចម្តងៗ ។ នៅចន្លោះអាយុចាប់ពី ៤០ ទៅ ៧០ ឆ្នាំ ម៉ាសសាច់ដុំរបស់យើងអាចបាត់បង់រហូតដល់ 8% រៀងរាល់ ១០ ឆ្នាំម្តង លើសពីនេះទៅទៀត ម៉ាសសាច់ដុំនឹងបាត់បង់ទ្វេដងចាប់ពីអាយុ ៧០ ឆ្នាំ ។ HMB ត្រូវបានដាក់លក់លើកដំបូងនៅ ទសវត្សទី ៩០ ដែលមានតែនៅក្នុងអាហារបំប៉នសម្រាប់អ្នកកាយវប្បកម្ម និង ហាត់សាច់ដុំតែប៉ុណ្ណោះ ។ តែថ្មីៗនេះ HMB និង លំហាត់ប្រាណស្រាលៗ ត្រូវបានប្រើដើម្បីទប់ស្កាត់ការបាត់បង់ម៉ាសសាច់ដុំដោយកត្តាអាយុ» ។ លោកបានបន្ថែមទៀតថា «HMB ត្រូវបានបង្កើតឡើងដោយរាងកាយយើង តែវានឹងថយចុះនៅពេលអាយុកាន់តែច្រើន ។ យើងក៏អាចទទួលបាន HMB ក្នុងបរិមាណតិចតួចពីអាហារមួយចំនួន ដូចជា ផ្លែប័រ ផ្លែទំពាំងបាយជូរ» ។ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានមានប្រសាសន៍នៅក្នុងបទបង្ហាញថ្មីមួយទៀតនៅលើប្រធានបទ «ការថែបំប៉នសាច់ដុំ ជួយដល់អាយុជីវិតរបស់អ្នកជំងឺ ៖ ភស្តុតាងថ្មីពី តួនាទីសំខាន់របស់សារជាតិចិញ្ចឹមរបស់សាច់ដុំ ចំពោះលទ្ធផលនៃការព្យាបាលរបស់អ្នកជំងឺ» ថា «ការដាក់បញ្ចូលសារជាតិ HMB ចូលទៅក្នុងរូបមន្តម្សៅទឹកដោះគោពិតជាជួយសាងសង់ម៉ាសសាច់ដុំរបស់អ្នកជំងឺ និង ធ្វើឱ្យសាច់ដុំរឹងមាំ។ ការសិក្សាឈ្មោះ NOURISH គឺជាភស្តុតាងយ៉ាងច្បាស់ដែលបង្ហាញពីប្រសិទ្ធភាពនៃ HMB ក្នុងការទ្រទ្រង់ការសាងសង់ម៉ាសសាច់ដុំ និង ជួយដល់លទ្ធផលការព្យាបាលរបស់អ្នកជំងឺ ។ មានអាហារមួយចំជួយដែលផ្ទុកសារជាតិ HMB ក្នុងបរិមាណដ៏តិចតួចមួយដែលបរិមាណនោះមិនគ្រប់គ្រាន់សម្រាប់យើងទេ ។ រូបមន្តអាហារូបត្ថម្ភដែលមានផ្ទុក HMB គឺជាប្រភពដ៏ល្អដែលផ្គត់ផ្គង់ HMB ដល់រាងកាយយើង ។
Ensure Gold គឺជាអាហារូបត្ថម្ភសម្រាប់មនុស្សពេញវ័យ ដែលត្រូវបានបញ្ជាក់តាមបែបវេជ្ជសាស្ត្រថាជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ ៨ សប្តាហ៍ ។ Ensure Gold មានផ្ទុកធាតុផ្សំពិសេស HMB ដែលត្រូវបានសិក្សាស្រាវជ្រាវអស់ជាច្រើនឆ្នាំ និង មានការសិក្សាវេជ្ជសាស្ត្រជាច្រើនបញ្ជាក់ថា ជួយបង្កើនភាពរឹងមាំនៃសាច់ដុំ និងសមត្ថភាពរាងកាយ ។ បន្ថែមពី HMB ក៏មានសារធាតុផ្សំពិសេសៗផ្សេងទៀតដូចជាកាបូអ៊ីដ្រាតជួយផ្តល់ថាមពលកាល់ស្យូម និង វីតាមីន D ជួយធ្វើឱ្យឆ្អឹង និង ធ្មេញរឹងមាំ ល្បាយប្រេងរុក្ខជាតិ និង អូមេហ្គា3 ជួយដល់សុខភាពបេះដូង សារធាតុរ៉ែ និង វីតាមីន 28 ប្រភេទ និង សារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ប្រព័ន្ធការពាររាងកាយប្រ៊ីបាយអូទិកជួយដល់ប្រព័ន្ធរំលាយអាហារ ។ Ensure Gold ភាពរឹងមាំសម្រាប់ពេលវេលាដែលមានតម្លៃក្នុងជីវិត ។
ឯកសារយោង: *Edington J et al. Clin Nutr. 2004 Apr;23(2):195-204.
*For elderly people as early as 8 weeks, as measured by leg strength, when taken twice a day along with light exercise.
អំពីក្រុមហ៊ុនDKSH
DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី ។ ជាក្រុមហ៊ុនដែលជួយ និង បង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀតក្នុងការពង្រីកអាជីវកម្មផ្នែកគ្រឿងឧបភោគបរិភោគ ថែរក្សាសុខភាព វត្ថុធាតុដើម និង ផ្នែកគ្រឿងចក្រ ។ ក្រុមហ៊ុនមានផ្តល់សេវាយា់ងច្រើនរួមមាន ធនធានព័ត៌មាន ទីផ្សារលំអិតផ្នែកលក់ និង ផ្នែកទីផ្សារជំរុញការលក់ ផ្នែកចែកចាយការដឹកជពា្ជូន ក៏ដូចជាផ្តល់សេវាក្រោយការលក់ ។ ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង 35 ទីផ្សារ និង មានបុគ្គលិកជំនាញចំនួន 33,000 នាក់មានចំណូលសរុបចំនួន11.3 ពាន់លានស្វីសហ្វ្រង់ ក្នុងឆ្នាំ 2018 ។ ជាមួយនឹងកេរ្តិ៍តំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និង ជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និង អាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
For more information please contact:
DKSH Cambodia Ltd.
Chanreasey Chum
Manager, Branding & Communications
Phone +855 23 222 288
chanreasey.chum@dksh.com