ត្រៀមប៊ិច ត្រៀមបន្ទាត់ទៅ! មកដឹងមុខវិជ្ជា និងរយៈពេលកំណត់ សម្រាប់ប្រឡងបាក់ឌុប២០១៩
ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ កាន់តែខិតមកដល់ពោលគឺនឹងចាប់ផ្ដើមនៅថ្ងៃទី ១៩ សីហា ២០១៩ ខាងមុខនេះហើយ ។ «ប្រជាប្រិយ» សូមរំលឹកមុខវិជ្ជា ដែលក្រសួងអប់រំ បានដាក់ចេញសម្រាប់ធ្វើការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ។ សូមមកដឹងទាំងអស់គ្នា ៖
វិញ្ញាសារសម្រាប់ហថ្នាក់វិទ្យាសាស្ត្រ
១. មុខវិជ្ជាជម្រើស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០
២. ជីវវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៣. គីមីវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៤. ភាសាបរទេស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០
៥. អក្សរសាស្រ្តខ្មែរ រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៦. រូបវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៧. គណិតវិទ្យា រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥ ។
សូមបញ្ជាក់ថា មុខវិជ្ជាជម្រើស ត្រូវជ្រើសរើសមួយមុខវិជ្ជាក្នុងចំណោមភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងផែនដី និងបរិស្ថានវិទ្យា ។ ចំពោះមុខវិជ្ជាភាសាបរទេសដែលជាវិញ្ញាសាតាមស្ម័គ្រ ត្រូវយកផលសងនៃពិន្ទុដែលសិស្សធ្វើបានដកនឹង ២៥ ។
វិញ្ញាសារសម្រាប់ថ្នាក់សង្គម
១. មុខវិជ្ជាជម្រើស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០
២. ប្រវត្តិវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៣. ភូមិវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៤. ភាសាបរទេស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០
៥. គណិតវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៦. សីលធម៌-ពលរដ្ឋវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥
៧. អក្សរសាស្រ្តខ្មែរ រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥ ។
ចំពោះខាងសង្គម មុខវិជ្ជាជម្រើស ត្រូវជ្រើសរើសមួយមុខវិជ្ជាក្នុងចំណោមរូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដី និងបរិស្ថានវិទ្យា។ មុខវិជ្ជាភាសាបរទេសដែលជាវិញ្ញាសាតាមស្ម័គ្រ ត្រូវយកផលសងនៃពិន្ទុដែលសិស្សធ្វើបានដកនឹង ២៥ ។
ទាំងមុខវិជ្ជាជម្រើសទាំងថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម ក្រសួងនឹងជូនដំណឹងអំពីមុខវិជ្ជាដែលក្រសួងបានជ្រើសរើសធ្វើជាវិញ្ញាសាប្រឡង យ៉ាងយូរ ៤៥ថ្ងៃ មុនសម័យប្រឡង៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ