ទម្លាយមូលហេតុ ស្រ្តីមានអាយុវែងជាបុរស ទោះត្រូវគេចាត់ជាភេទទន់ខ្សោយ
ស្ត្រីមានកត្តាជីវសាស្ត្ររឹងមាំជាងបុរស ហេតុដូច្នេះហើយទើបពួកគេហាក់បីដូចជាមានអាយុកាលរស់នៅច្រើនជាងបុរស បើទោះស្ត្រីភេទត្រូវបានគេចាត់ទុកថាជាភេទទន់ខ្សោយក្តី ។
អាយុកាលរបស់មនុស្សស្រីអាចរស់នៅបានយូរគឺដោយសារពួកគេមានកត្តាជីវសាស្ត្រតាមធម្មជាតិល្អ និង មានអត្រារស់រានមានជីវិតខ្ពស់ជាងក្មេងប្រុសដែលទើបកើតផងដែរ ។ ជារួមស្ត្រីអាចរស់បានអាយុវែងជាបុរសចាប់ពី ៦ ខែ ដល់ ៤ ឆ្នាំ ។
អ្នកស្រាវជ្រាវបានពន្យល់ថា កត្តាដែលស្ត្រីអាចរស់បានយូរជាងបុរសគឺដោយសារហ្សែន ឬអ័រម៉ូន អេស្ត្រូជេន (estrogens) របស់ស្ត្រីផ្ទាល់តែម្តង ដែលមានមុខងារជួយបង្កើនការពារប្រព័ន្ធភាពស៊ាំនៃរាងកាយប្រឆាំងនឹងជំងឺឆ្លងផ្សេង ។
លទ្ធផលនៃស្រាវជ្រាវនេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Proceedings of the National Academy of Science ដោយក្រុមស្រាវជ្រាវបានវិភាគទិន្នន័យមរណភាពតាំងពី ២៥០ ឆ្នាំមុនឯណោះដើម្បីតាមដានពីកត្តាជំងឺ និង គ្រោះថ្នាក់សុខភាពផ្សេងៗ ៕
ប្រភព៖ zeenews.com