សូមសរសើរ ស្ត្រីខ្មែរម្នាក់បង្ហាញពីរបៀបចោលសំរាមនៅជប៉ុន ឱ្យពលរដ្ឋខ្មែរបានដឹង (វីដេអូ)
បញ្ហាសំរាមបានក្លាយទៅជាបញ្ហាចោទសំខាន់មួយ នៅក្នុងប្រទេសកម្ពុជាយើង ក៏ព្រោះតែការចោលសំរាមពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង ។ ពេលនេះស្ត្រីខ្មែរម្នាក់ ដែលរស់នៅប្រទេសជប៉ុន បានបង្ហាញ ពីរបៀបចោលសំរាម នៅទីកន្លែង ដែលគាត់រស់នៅដើម្បីជាបទពិសោធន៍ សម្រាប់ប្រជាពលរដ្ឋខ្មែរ យល់ដឹងទាំងអស់គ្នា ។
ប្រិយមិត្តបានដឹង និង ស្គាល់ច្បាស់ហើយថា ប្រទេសជប៉ុនគឺជាប្រទេសមួយ ដែលមានសណ្តាប់ធ្នាប់ និង បរិស្ថានស្រស់ស្អាតបរិសុទ្ធ នេះជាមូលហេតុមួយដែលធ្វើឱ្យចំនួនប្រជាជនជប៉ុនរស់នៅបានយូរអង្វែង ។ យ៉ាងណាមិញពេលនេះ បងស្រីជនជាតិខ្មែរម្នាក់ ដែលគាត់រស់នៅប្រទេសជប៉ុនបានបង្ហាញពីរបៀបចោលសំរាមនៅក្នុងប្រទេសជប៉ុនរបស់គាត់ ប្រសិនបើប្រជាពលរដ្ឋខ្មែរមានការយល់ដឹងយ៉ាងនេះ មិនដឹងជាទីក្រុងរបស់យើងមានសម្រស់ស្រស់ស្អាតប៉ុណ្ណានោះទេ ។
ការរៀបរាប់នេះ ត្រូវបានគណនីហ្វេសប៊ុកមួយមានឈ្មោះថា Huang Mei Zhu ដែលបានបង្ហោះវីដេអូមួយ និង បានសរសេររៀបរាប់ឱ្យបានដឹងថា៖ «របៀបចោលសំរាមក្នុងប្រទេសជប៉ុន ម្នាក់ៗតែងតែសរសើរគ្រប់គ្នាថា ប្រទេសនេះស្អាត គ្មានសំរាម» ។ ក្រោយពីបានឃើញវីដេអូ នេះហើយ មានអ្នកមើលជាច្រើន បានខំមិនចូល ដោយអ្នកខ្លះសរសេរថា បើខ្មែរយើងអនុវត្តន៍ដូចជប៉ុន មិនដឹងជាល្អយ៉ាងណាទេ ហើយក៏មានអ្នកខ្លះ សរសេរថា ចរឹកខ្មែរមួយចំនួនពិបាកកែណាស់ កុំដល់ទៅធ្វើដូចជប៉ុន សូម្បីតែមានធុងសំរាមត្រឹមត្រូវហើយផង ក៏គង់បោះសំរាមចោលខាងក្រៅទៀត ៕
ដោយ៖ សុថាត់