អ្នកវិទ្យាសាស្រ្តនិយាយថា សម្លឹងមើលទឹកសមុទ្រ ជួយឱ្យយើងសប្បាយចិត្ត បំបាត់ភាពធុញថប់
ការសិក្សាថ្មីមួយបានរកឃើញថា ការទៅលេងសមុទ្រ មិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ថាធូរស្រាលប៉ុណ្ណោះទេ ថែមទាំងជួយផ្លាស់ប្តូរធាតុគីមីក្នុងខ្លួនរបស់យើងថែមទៀតផង ។
សមុទ្រជាឱសថសម្រាប់មនុស្សរាប់សិបជំនាន់មកហើយ
នៅសតវត្សរ៍ទី ១៨ វេជ្ជបណ្ឌិត William Buchan បានលើកទឹកចិត្តឱ្យងូតទឹកសមុទ្រ ព្រោះវាមានគុណប្រយោជន៍ជាច្រើនដល់សុខភាព ។
វាជួយបង្កើនអុកស៊ីហ្សែនក្នុងខ្លួន និង បន្ធូរអារម្មណ៍
អ្នកវិទ្យាសាស្ត្របានរកឃើញថា សំឡេងទឹកសមុទ្រ ជួយរំញោជតំបន់មួយនៃខួរក្បាល ហៅថា Prefrontal Cortex (PFC) ដែលទទួលខុសត្រូវចំពោះអារម្មណ៍ និង ការឆ្លុះបញ្ចាំងផ្ទាល់ខ្លួន ហើយពង្រីក និង ធ្វើឱ្យប្រសើរឡើងនូវការយល់ដឹង និង អារម្មណ៍សុខុមាលផ្នែកផ្លូវចិត្តទៀតផង ។
រលកសមុទ្រ ក៏ដើរតួយ៉ាងសំខាន់ផ្នែកសុខុមាលភាពរបស់យើងដែរ
យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ពេលយើងស្ថិតនៅឆ្នេរសមុទ្រ រាងកាយរបស់យើងស្រូបយកអ៊ីយ៉ុងអវិជ្ជមាន ដែលបញ្ចេញដោយរលកសមុទ្រ ។ វាជំរុញឱ្យរាងកាយរបស់យើងស្រូបយកអុកស៊ីសែនកាន់តែច្រើន និង គ្រប់គ្រងកម្រិតនៃសារធាតុ Serotonin ដែលគ្រប់គ្រងការថប់បារម្ភ ហើយផ្តល់នូវអារម្មណ៍សន្តិភាព ។
សំឡេងនៃទឹកសមុទ្រ ជួយកាត់បន្ថយភាពតានតឹង
ក្រុមអ្នកឯកទេសនិយាយថា សំឡេងទឹកសមុទ្រជួយកាត់បន្ថយកម្រិតអរម៉ូន Cortisol (អ័រម៉ូនស្ត្រេស) និង បញ្ចេញភាពស្ងប់ស្ងាត់ ៕
ប្រភព ៖ brightside