ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ សាងសង់បាន ៥២% ហើយ !
មកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រូចឆ្មារ-ស្ទឹងត្រង់សាងសង់សម្រេចបាន ៥២ភាគរយហើយ នៅសល់តែ៤៨ភាគរយទៀតប៉ុណ្ណោះ ការដ្ឋានសាងសង់ស្ពាននេះនឹងរួចរាល់ជាស្ថាពរ ។ ការសាងសង់ស្ពាននេះ គ្រោងចំណាយថវិកាជិត៥៧លានដុល្លារអាមេរិក ។
ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពាននេះ មានបណ្តោយប្រវែង ១ ១៣១ ម៉ែត្រ និង ទទឹងប្រវែង ១៣,៥០ ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ ខាងមុខនេះ ៕
ដោយ ៖ ឧត្តម