ម្ដងនេះពិតជាឡូយមែន! ស្ពានអាកាសថ្មើរជើង ២ កន្លែងត្រៀមសាងសង់នៅភ្នំពេញ ស្អាតបំផុត
រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំង បន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះនៅថ្ងៃទី ២៤ សីហា ២០១៩ នេះ ។
តាមការបញ្ជាក់ គម្រោងទីមួយមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និង គម្រោងទីពីរមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ