៥ ចំណុចនៃស្មាតហ្វូន OPPO Reno Series អ្នកគួរយល់ដឹង មុនពេលសម្រេចចិត្តប្រើប្រាស់
សម្រាប់អ្នកពុំទាន់ចាប់កាន់ទូរស័ព្ទ OPPO Reno Series នៅក្នុងដៃ ហើយស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ថាគួរតែ “ប្រើ ឬ មិនប្រើ” អាចធ្វើការសិក្សាស្វែងយល់លម្អិតអំពីលក្ខណៈពិសេសទាំងប្រាំចំណុចនេះ របស់ស្មាតហ្វូន OPPO RenoSeries ដូចខាងក្រោម ៖
១. OPPO Reno Series គឺជាស្មាតហ្វូនតំណាងឲ្យការតស៊ូ និង ភាពច្នៃប្រឌិតគ្មានដែនកំណត់
OPPO Reno ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ស្រស់ស្អាតទាក់ទាញបែបថ្លៃថ្នូរ ជាមួយនឹងអេក្រង់លាតពេញ 6.6 inch មានកញ្ចក់ការពារ ទូរស័ព្ទ Corning Gorilla Glass 6។ វាមានបំពាក់មុខងារស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី2.0 (ដោះសោរបានកាន់តែលឿនចំណាយពេលត្រឹមតែ0.35 វិនាទី) ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon និង ប្រតិបត្តិការដោយ Android 9.0។ សម្រាប់ OPPO Renoធម្មតាមាន Ram6GB និង Rom256GB ចំណែកឯReno 10x Hybrid Zoom (មានបង្កប់កាមេរ៉ា 60X Digital Zoom)មាន Ram8GB និងRom 256GB ។
២. ស្មាតហ្វូន OPPO RenoSeries បំពាក់នូវ កាមេរ៉ាក្រោយ Zoom បានប្រវែងវែង និង មានសមត្ថភាពផ្តិតយករូបភាព វីដេអូ ពេលយប់បានយ៉ាងល្អ
កាមេរ៉ាក្រោយរបស់ OPPO Reno ស៊េរីបំពាក់មកជាមួយសេនស័រ កាមេរ៉ាកំពូលរបស់ក្រុមហ៊ុន Sony IMX 586 (48MP Ultra Clear Main Camera) អមមកជាមួយបច្ចេកវិទ្យាកាត់បន្ថយគ្រាប់ Noise (ចំណុចអុចតូចៗ) និង បច្ចេកវិទ្យា HDR ។ ជាមួយមុខងារ Ultra Night Mode 2.0 របស់វាអាចជួយឲ្យអ្នកថតរូបភាពពេលយប់បានយ៉ាងល្អទាំងរូបភាពសន្លឹកនិងវីដេអូ ។ នៅពេលដែលថតវីដេអូវិញ វាអាចចាប់បានយ៉ាងច្បាស់ល្អ និង មានកម្មវិធីទប់លំនឹង បើទោះបីជាយើងដើរថតស្ថិតក្នុងសភាពរង្គើខ្លាំង យ៉ាងណាក៏បច្ចេកវិទ្យាទប់លំនឹង OIS នៅតែធ្វើឲ្យវីដេអូដែលបានថតចេញមក កាន់តែមានលំនឹងល្អ និង ច្បាស់ ។
៣. OPPO Reno Series មានបំពាក់នូវកាមេរ៉ាមុខបង្កប់ខ្លួន បែប Classis
កាមេរ៉ាមុខបង្កប់ខ្លួនរបស់ OPPO Reno Series អាចប្រើប្រាស់បានចំនួន 200,000 ដង ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលិបចូលយ៉ាងរហ័សដោយស្វ័យប្រវត្តិនៅពេលដែលធ្លាក់ម្តងៗ ។ លោកអ្នកអាចរីករាយនឹងការថតរូបស៊ែលហ្វីឥតសំចៃដៃតាមចំណង់ចំណូលចិត្តជាមួយនឹងកាមេរ៉ាមុខ 16MP បំពាក់នូវបច្ចេកវិទ្យា AIBeauty 2.1 ដែលជួយឲ្យរូបភាព របស់លោកអ្នកស្រស់ស្អាតបែបធម្មជាតិ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធី Edit ផ្សេងៗឡើយ ។
៤.OPPO Reno ស៊េរី មានកម្លាំងថ្មធំគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ
ជាមួយ OPPO Reno លោកអ្នកប្រាកដជារីករាយក្នុងការបំពេញមុខជំនួញ ថតរូបភាព ឬ វីដេអូ សម្រាប់ទុកជាឯកសារ និង អនុស្សាវរីយ៍ផ្សេងៗ ឬ មើលខ្សែភាពយន្ត ឬ ក៏លេងហ្គេមកម្សាន្តដោយពុំចាំបាច់បារម្ភរឿងអស់ថ្ម និង ស្ពាយ Power Bank តាមខ្លួននាំតែហត់នោះទេ ។ OPPO Reno ធម្មតា មានកម្លាំងថាមពលថ្ម 3765mAhនិង OPPO Reno 10X Hybrid Zoom (ដែលមានបង្កប់កាមេរ៉ា 60X Digital Zoom) គឺមានថាមពលថ្ម 4065mAh ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ។
៥.ពណ៌ស្អាត ទាក់ទាញ មានច្រើនជម្រើស អាចបំពេញតម្រូវការអ្នកប្រើប្រាស់គ្រប់វ័យ
OPPO Reno ធម្មតាមាន ៣ ពណ៌គឺ Sunset Rose, ពណ៌ Jet Blackនិង ពណ៌ Ocean Green ចំណែកឯ OPPO Reno10xZoom មានតែពណ៌ Jet Black និង ពណ៌ Ocean Green ។
សរុបមកលោកអ្នកអាចធ្វើការសម្រេចចិត្តជ្រើសរើសនូវ ស្មាតហ្វូន OPPO Reno ស៊េរី ណាមួយក៏បានតាមចំណង់ចំណូលចិត្ត និង កញ្ចប់ថវិការបស់លោកអ្នកបានម៉ាពេញចិត្តតែម្តង ៕