Audi RS7 Sportback ឆ្នាំ ២០២០ ចេញជាផ្លូវការ ទំនើប និង ខ្លាំងក្នុងកញ្ចប់តែមួយ
Audi RS7 Sportback ស៊េរីឆ្នាំ ២០២០ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងកម្មវិធី Frankfurt Motor Show ឆ្នាំ ២០១៩ នេះ ។
RS7 Sportback ប្រើម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង ជាមួយប្រព័ន្ធ Mild-Hybrid កម្លាំង ៤៨ វ៉ុល ដែលបង្កើតកម្លាំងបានសរុប ៥៩២ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ AWD ។
វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
មិនតែប៉ុណ្ណោះ អតិថិជនអាចបន្ថែមកញ្ចប់ Option “Dynamic” ជួយឱ្យវាអាចរត់ដល់ល្បឿន ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និង “Dynamic Plus” អាចរត់ដល់ល្បឿន ៣០៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។
RS7 Sportback បានបំពាក់គ្រឿងបរិក្ខា និង បច្ចេកវិទ្យាទំនើបៗដូចទៅនឹង A7 ដែរ ប៉ុន្តែបានបន្ថែមដៃចង្កូតស្បែក RS Sport និង ចង្កឹះលេខដៃអាលុយមីញ៉ូមលើចង្កូត ព្រមទាំងឡូហ្គូ RS ជាច្រើនក្នុងកាប៊ីនរថយន្ត ។
Audi RS7 Sportback ស៊េរីឆ្នាំ ២០២០ នឹងមានលក់នៅចុងឆ្នាំ ២០១៩ ខណៈតម្លៃនឹងបង្ហាញនៅពេលក្រោយ ៕
ប្រភព ៖ Carscoops