Honda Accord ឆ្នាំ ២០២០ ចេញលក់នៅអាមេរិក តែជាង ២ ម៉ឺនដុល្លារ
Honda បានបញ្ចេញតម្លៃលក់រថយន្តប្រភេទ Sedan ដ៏ពេញនិយមរបស់ខ្លួន គឺ Honda Accord ស៊េរីឆ្នាំ ២០២០ ដោយមានតម្លៃចាប់ពី ២៣ ៨៧០ ដុល្លារឡើងទៅលើទីផ្សារសហរដ្ឋអាមេរិក ។ ក្នុងនោះ វាបានបំពាក់កញ្ចប់បច្ចេកវិទ្យា Honda Sensing ជាមួយ Traffic Sign Recognition មកស្តង់ដារតែម្តង ។
Honda Accord ផ្តល់ជម្រើសម៉ាស៊ីន ២ ប្រភេទ គឺ ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ DOHC Turbocharged ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៩២ សេះ និង ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ VTEC Turbocharged ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៥២ សេះ ។ មិនតែប៉ុណ្ណោះ វាក៏ផ្តល់ជម្រើសប្រអប់លេខអូតូ ១០ វគ្គ និង លេខដៃផងដែរ ។
កញ្ចប់បច្ចេកវិទ្យា Honda Sensing រួមមានមុខងារស្តង់ដារដូចជា Collision Mitigation Braking System (CMBS) with Pedestrian Sensing, Lane Keeping Assist , Adaptive Cruise Control with Low-Speed Follow , Automatic High-Beam Headlights, Multi-Angle Rearview Camera និង Driver Attention Monitor ៕
ប្រភព ៖ Carscoops