សង្វេគខ្លាំងណាស់ ! បាក់ដីភ្នំសង្កត់លើពីរនាក់នៅបាត់ដំបង រកឃើញតែស្បែកជើង និង ពោះវៀន
រហូតមកដល់ពេលនេះហើយ សាកសពប្រជាពលរដ្ឋចំនួន២នាក់ ដែលត្រូវបានដីភ្នំបាក់សង្កត់លើ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៩ នៅពុំទាន់រកសាកសពឃើញនៅឡើយទេ គឺបានរកឃើញតែស្បែកជើង និង កំណាត់ពោះវៀនតែប៉ុណ្ណោះ ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង ដោយសារគ្រោះទឹកជំនន់បាក់ដីភ្នំ ដែលមានទីតាំងនៅជិតព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ ឥឡូវនេះ សមត្ថកិច្ច និង ក្រុមគ្រួសារសាច់ញាតិកំពុងគាស់កាយដីដើម្បីស្វែងរកសាកសពជនរងគ្រោះទាំងពីរនាក់នោះ ។
បើតាមសំដីជនរងគ្រោះម្នាក់ ឈ្មោះព្រិន កុសល ប្រុសអាយុ ២៥ឆ្នាំ ដែលបានរួចផុតពីការបាក់រអិលដីភ្នំសង្កត់លើនោះ បាននិយាយប្រាប់គ្រួពេទ្យថា ខ្លួនបានព្យាយាមរត់រួចពីលំហូរដីល្បាប់ពីលើភ្នំ និង គេចផុតពីដើមឈើយ៉ាងប្រផិតប្រផើយ នៅពេលគ្នាគេ២នាក់ទៀតត្រូវបានដីបាក់សង្កត់លើ ៕