Toyota Corolla គូទហើមឆ្នាំ ២០២០ កាប៊ីនខាងក្នុងទូលាយល្វឹង
Toyota បានបញ្ចេញរថយន្ត Corolla Trek ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដែលជាគូប្រជែងរបស់ Ford Focus Active ។
Corolla Trek ថ្មីនេះ បានបំពាក់លក្ខណៈពិសេសៗខុសពី Corolla ធម្មតា ដូចជា កម្ពស់ឈរផុតពីដីខ្ពស់ជាងមុន ២០ មីល្លីម៉ែត្រ , ប៉ាណាមុខរាងសម្បុកឃ្មុំ , យ៉ាន់ Alloy ទំហំ ១៧ អ៊ីង , ចង្កៀងមុខ LED , អំពូលកាត់អ័ព្ទ , កញ្ចក់ក្រោយខ្មៅ និង ឡូហ្គូ Trek នៅលើគូទក្រោយ ។
មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងទទួលបានការអាប់ដេតដែរ ដូចជា អេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត ទំហំ ៧ អ៊ីង , កុងទ័រប្រភេទ TFT ទំហំ ៧ អ៊ីង និង កញ្ចប់បច្ចេកវិទ្យា Toyota Safety Sense ដែលមានមុខងារ ដូចជា Intelligent Auto High Beams, Traffic Sign Recognition, Lane Trace Assist, Pre-collision Safety with Day and Night Pedestrian and Cyclist Detection និង Adaptive Cruise Control with Auto Stop/Start ។
Corolla Trek មានជម្រើសម៉ាស៊ីន ៣ ប្រភេទ គឺ ចំណុះ ១,២ លីត្រ Turbo , ១,៨ លីត្រ និង ២,០ លីត្រ Hybrid ។ ចំពោះតម្លៃ និង កាលបរិច្ឆេទចេញលក់ Toyota នឹងបង្ហាញនៅពេលក្រោយ ៕
ប្រភព ៖ Carscoops