Samsung Galaxy A70s រចនារូបរាងថ្មី បំពាក់កាមេរ៉ា 64MP
បន្ទាប់ពីលេចធ្លាយព័ត៌មាននាពេលកន្លងមក ឥឡូវនេះ Samsung Galaxy A70s បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងការបំពាក់កាមេរ៉ាថ្មី ទំហំ 64MP ។
A70s នៅតែប្រើបន្ទះអេក្រង់ ទំហំ ៦,៧ អ៊ីង FHD+ Super AMOLED ជាមួយនឹងកាមេរ៉ាមុខដំណក់ទឹក ទំហំ 32MP ។ សេនស័រស្កេនម្រាមដៃនៅតែបំពាក់ក្រោមអេក្រង់ដដែល ។
អ្វីដែលផ្លាស់ប្តូរខ្លាំងបំផុតគឺផ្នែកខាងក្រោយរបស់វា ជាមួយនឹងការរចនាបែប 3D និង ខ្នងរលោង ។ កាមេរ៉ាគោលរបស់វាឥឡូវនេះមានទំហំ 64MP ជាមួយ aperture កម្រិត f/1.8 ចូលរួមដោយកាមេរ៉ា Ultrawide ទំហំ 8MP f/2.2 និង កាមេរ៉ា Depth ទំហំ 5MP ។ វាមានសមត្ថភាពអាចថតវីដេអូដល់កម្រិត 4K 30fps ។
A70s បំពាក់បន្ទះឈីប Snapdragon 675 SoC ជាមួយជម្រើស RAM 6GB ឬ 8GB និង ទំហំផ្ទុក 128GB , ថាមពលថ្ម 4,500mAh អាចសាកថ្មល្បឿនលឿន 25W ហើយ ប្រើ OneUI លើ Android 9 Pie ។
សូមបញ្ជាក់ថា Galaxy A70s មានតម្លៃ ៤១០ ដុល្លារសម្រាប់ម៉ូដែល 6/126GB ខណៈម៉ូដែល RAM 8GB មានតម្លៃ ៤៤០ ដុល្លារលើទីផ្សារប្រទេសឥណ្ឌា ៕
ប្រភព ៖ gsmarena