កម្មវិធី Shop&Win របស់ Global House រដូវកាលទី២ ត្រឡប់មកវិញជាមួយរង្វាន់ធំ គួរឱ្យចាប់អារម្មណ៍ជាងមុន
Global House គឺជាផ្សារទំនើបដែលផ្គត់ផ្គង់ទៅលើ សម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន សម្ភារៈតុបតែងសួន និងឧបករណ៍ជាងគ្រប់ប្រភេទដែលកំពុងតែបើកដំណើរការនៅក្នុងប្រទេសកម្ពុជាហើយទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនថែមទៀតផង ។ ទន្ទឹមនឹងនេះដែរ ដើម្បីជាការលើកទឹកចិត្តទៅដល់បងប្អូនអតិថិជនដែលតែងតែជឿទុកចិត្តនិងទិញទំនិញពី Global Houseនោះក្រុមហ៊ុនខ្នាតយក្សមួយនេះបាននាំយកកម្មវិធី Shop&Win របស់ Global House ត្រឡប់មកវិញសាជាថ្មីម្តងទៀតដោយនេះជាដូវកាលទី២ដែលកាន់តែប្លែក និងមានការផ្តល់ជូនជារង្វាន់ដ៏ធំអស្ចារ្យជាងមុនសរុបជាទឹកប្រាក់រហូតដល់ 100,000$ ឯណោះក្នុងនោះរួមមានដូចជា៖
រង្វាន់ទី០១៖ រថយន្ត Toyota Hilux Revo Rally ចំនួន១រង្វាន់
រង្វាន់ទី០២៖ ម៉ាស៊ីនបោកខោអាវ 14 kg.ចំនួន២០រង្វាន់
រង្វាន់ទី០៣៖ ទូទឹកកកខ្នាត 6.6Q ចំនួន៣០រង្វាន់
រង្វាន់ទី០៤៖ កង្ហារត្រជាក់ចំនួន៤០រង្វាន់
រង្វាន់ទី០៥៖ វ៉ាលីធ្វើដំណើរ 20’’ ចំនួន៥០រង្វាន់
រង្វាន់ទី០៦៖ កង្ហារ Oche’ 18’’ ចំនួន១០០រង្វាន់
ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ខាងលើនេះ សម្រាប់អតិថិជនដែលជាសមាជិក Global Club គ្រាន់តែមកជាវទំនិញនៅក្នុងហាង Global House រាល់ការទិញទំនិញគ្រប់៣០ដុល្លារនោះនឹងទទួលបានគូប៉ុងចាប់រង្វាន់ចំនួន១សន្លឹកដែលមានបញ្ជាក់ឈ្មោះអាសយដ្ឋានលេខអត្តសញ្ញាណប័ណ្ណឱ្យបានត្រឹមត្រូវនៅក្នុងគូប៉ុងហើយយកទៅដាក់ក្នុងប្រអប់ឆ្នោតនៅកន្លែងផ្តល់សេវាកម្មអតិថិជននៅទីនោះជាការស្រេច ។ សម្រាប់ការទទួលគូប៉ុងរបស់អតិថិជនគឺធ្វើឡើងចាប់ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៩រហូតដល់ថ្ងៃទី០៩ខែឧសភាឆ្នាំ២០២០ហើយកម្មវិធីចាប់រង្វាន់នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២០។សូមអតិថិជនទាំងអស់ប្រញាប់រួសរាន់មកជាវទំនិញពីក្រុមហ៊ុន Global House ដែលជាផ្សារទំនើបផ្គត់ផ្គង់សម្ភារៈសំណង់ និងគេហដ្ឋានឈានមុខគេប្រកបដោយគុណភាពខ្ពស់តម្លៃសមរម្យនិងដើម្បីកុំឱ្យឱកាសឈ្នះរង្វាន់ដ៏ធំនេះរំលងផុតទៅឱ្យសោះ ។
អាសយដ្ឋានអាគារលេខ ៥៨១១ ផ្លូវ ១៩៩២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ចម្ងាយពីមុខផ្សារទំនើប AEON II ប្រហែល៦០០ម៉ែត្រ) បើកលក់រាល់ថ្ងៃ ចាប់ពីម៉ោង ០៨ កន្លះព្រឹក រហូតដល់ម៉ោង ០៩ យប់ ៕
សូមទស្សនាវីដេអូខាងក្រោម ៖