កម្សាន្តនាចុងសប្តាហ៍មិនបាច់ទៅណាឆ្ងាយទេ រមណីយដ្ឋានចូលចិត្ត នៅជិតភ្នំពេញបង្កើយ
ប្រសិនបើលោកអ្នក ត្រូវការកន្លែងសម្រាកលំហែរកាយ នាចុងសប្តាន៍នោះ យើងសូមធ្វើការណែនាំរមណីយដ្ឋានទេសចរណ៍មួយ ដែលនៅជិតបង្កើយនឹងរាជធានីភ្នំពេញ លោក អ្នកធ្វើដំណើរមិនដល់កន្លះម៉ោងផងនឹងទៅដល់រមណីយដ្ឋាននោះ ដែលជាកន្លែងសម្រាកលំហែរកាយដ៏រីករាយមួយកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ។ នៅទីនោះមានសួនផ្កា ចម្រុះពណ៌ និង មានខ្យុសអង្គុយលេងប្រកបទៅដោយខ្យល់អាកាសបរិសុទ្ធទៀតផង ។
រមណីយដ្ឋានដ៏ទាក់ទាញនោះគឺរមណីយដ្ឋាន និង ភោជណីយដ្ឋានចូលចិត្ត លោក អ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ១ បត់ពីផ្លូវប្រហែល ១គីឡូម៉ែត្រ ចូលតាមផ្លូវថៃហ្គឺ នៅជិតស្ថានីយ៍ទូរទស្សន៍ហង្សមាសស្ថិតនៅក្នុងឃុំរបោះអង្កាញ់ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ នៅទីនោះមាន សួនច្បារ ដែលមានផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាត រងចាំភ្ញៀវ ដែលអាចឱ្យភ្ញៀវទេសចរ ថតរូបលេងយ៉ាងសប្បាយរីករាយ ខ្យុសសម្រាប់អង្គុយលេង និង ពិសារអាហារ ក្នុងតម្លៃយ៉ាងសមរម្យទៀតផង ។
នៅរមណីយដ្ឋាន និង ភោជណីយដ្ឋានចូលចិត្តនេះ គេសង្កេតឃើញមានភ្ញៀវទេសចរ ចូល ថតរូបសម្រាកលំហែរកាយ និង ពិសារអាហារឥតដាច់ ពិសេសនៅរៀងរាល់ចុងសប្បាហ៍ មានភ្ញៀវទេសចរយ៉ាងច្រើនបានទៅពិសារអាហារ និង ថតរូបលេងទៀតផង ។ ប្រសិនបើ លោកអ្នក ចង់ទៅទីនោះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០១០ ២២១ ៦៧៨ និង ០៧៧ ៨៨ ៧៧ ៣៩ ៕
(រូបថតៈ ទេសចរណ៍-Tourism)