នេះហើយជាបច្ចេកវិទ្យាដ៏សាហាវ និងរិធីបង្ហោះដ្រូនសហរដ្ឋអាមេរិក បាញ់ប្រហារមេបញ្ជាការអ៊ីរ៉ង់
លោក Qasem Soleimani ជាមេបញ្ជាការកងទ័ពអ៊ីរ៉ង់ត្រូវបានស្គាល់ថា ជាមនុស្សដែលមានការប្រុងប្រយ័ត្ន និង មានលក្ខណៈសំងាត់បំផុតក្នុងការផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែសហរដ្ឋអាមេរិក មានបច្ចេកទេសដ៏ខ្លាំងក្លាក្នុងការសម្លាប់លោក ។
អាវុធដ្រូនរបស់អាមេរិកប្រភេទ MQ-9 បានបាញ់តម្រង់ឆ្ពោះទៅក្បួនដង្ហែរដែលកំពុងចាកចេញពីព្រលានយន្តហោះអន្តរជាតិអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានសម្លាប់លោក Soleimani និង លោក Abu Mahdi al Muhandis ឬ Hashd al Shaabi ដែលជាជនដ៏ល្បីបំផុតខាងរឿងអាស្រូវនៅខាងក្រោយក្រុមជីវពលអ៊ីរ៉ង់ ។
សំនួរសួរថា តើអាមេរិករកឃើញ លោក Soleimani ដោយរបៀបណា?
មេបញ្ជាការទ័ពអាមេរិកបានឱ្យដឹងថា ការវាយប្រហារនោះពឹងផ្អែកទៅលើផ្នែកជាច្រើនដូចជា ការផ្តល់ពត៌មាន ការស្កែនចាប់ដោយប្រព័ន្ធអេឡិចត្រូនិច យន្តហោះយកការណ៍ និង ការឈ្លបមើលផ្សេងៗទៀត ។
ជាមួយគ្នានោះដែរ អាវុធដ្រូននោះបាននៅលើមេឃត្រៀមរួចជាស្រេចដើម្បីបាញ់ប្រហារទៅហើយ មុនពេលដែលក្បួនចេញពីព្រលានយន្តហោះ ។ ព្រោះថាដ្រូននោះអាចបាញ់បានតែនៅជិតៗកន្លែងដែលមុខសញ្ញាមានទីតាំងនៅប៉ុណ្ណោះ ដោយគ្មានដ្រូនដែលប្រចាំការនៅក្នុងតំបន់ណាមួយនោះឡើយ ។ នៅក្នុងប្រវត្តិសាស្រ្តមានតែដ្រូន៣ ប៉ុណ្ណោះដែលមានវិសាលភាពធំ ។
មួយវិញទៀត ដ្រូនដែលវាយប្រហារនោះត្រូវបានគេគិតទាំងពេលវេលា ទាំងល្បឿនធៀបជាមួយយន្តហោះដែលត្រៀមនឹងចុះចត ដើម្បីស្មានឱ្យត្រូវនូវពេលវេលាបង្ហោះ និង វាយប្រហារ ដែលត្រូវការចំណាយពេលជាង ១ម៉ោង ក្នុងការរៀបចំហោះនៅកំឡុងពេលនោះ ។
សូមបញ្ជាក់ថា ការស៊ើបការណ៍របស់សហរដ្ឋអាមេរិកអាចដឹងយ៉ាងច្បាស់ពីថេរវេលា នៃជើងហោះហើររបស់ លោក Soleimani ដែលមានរយៈពេលប្រមាណជា ២ម៉ោង និង ៣០នាទី ហើយវាក៏ជាការត្រៀមខ្លួនក្នុងការបញ្ជារដ្រូនស្វ័យប្រវត្តិតាមរយៈកូដ របស់អាមេរិកក្នុងការបាញ់ប្រហារនេះផងដែរ ៕