រដ្ឋបាលខេត្តកែប និមន្តព្រះសងង្ឃជាង ១០០ អង្គធ្វើពិធីបង្សុកូល នៅកន្លែងអគារបាក់រលំ
បន្ទាប់ពីគ្រោះមហន្តរាយ រលំបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តកែប ហើយអាជ្ញាធរ និង សមត្ថកិច្ចចម្រុះបានធ្វើការរើ កកាយ ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះ ដែលជាប់នៅក្នុងសំណង់អគារបាក់រលំនោះ រហូតមកដល់ពេលនេះ អាជ្ញាធរ និង សមត្ថកិច្ចចម្រុះ បានធ្វើការបោសសម្អាតទីកន្លែងសំណង់អគារនោះ រួចរាល់ហើយ ហើយក៏បាននិមន្តព្រះសង្ឃមកធ្វើពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងគំនរអគារបាក់រលំនោះ ។
កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២០ ម្សិលម៉ិញនេះ រដ្ឋបាលខេត្តកែបបាននិមន្តព្រះសង្ឃជាង100អង្គដើម្បីធ្វើពិធីបង្សុកូលឧទ្ទិសកុសល ជូនជនរងគ្រោះចំនួន 36នាក់ ដែលបានស្លាប់ក្នុងអគារ បាក់រលំនៅក្រុងកែបនោះ ។
ហើយនៅព្រឹកថ្ងៃទី៩ ខែ មករា ឆ្នាំ ២០២០ នេះទៀត ឯកឧត្តមកែន សត្ថា អភិបាលខេត្តកែប បានដឹកនាំមន្ត្រី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ និមន្តព្រះសង្ឃធ្វើពិធីបួងសួង នៅរូបសំណាកសេះស ដើម្បីសុំសេចក្តីសុខ សប្បាយ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ ទាំងមូល ៕
( ប្រភព៖ Huy bunleng )