បុព្វហេតុមនុស្សធម៌! ខ្មែរហូបបាយកញ្ចប់ជុំគ្នាជាមួយទេសចរចម្រុះជាតិសាសន៍ ក្នុងគ្រាគេកំពុងភ័យខ្លាច
តាមរយៈទំព័រហ្វេសប៊ុកផេករបស់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហុន បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញអំពីទិដ្ឋភាពហូបបាយកញ្ចប់ជុំគ្នាជាមួយទេសចរនៅដែលជិះនាវា Westerdam ពោរពេញទៅដោយភាពស្និទស្នាល ។
ឯកឧត្ដម គួច ចំរើន បានសរសេរថា៖ ដោយបុព្វហេតុមនុស្សធម៌ ខ្មែរ បារាំង អាមេរិក អូស្ត្រាលី ហូឡង់ កាណាដា…អាស៊ី អឺរ៉ុប បាយកញ្ចប់ជាមួយគ្នា ។
ក្រោយពីឃើញទិដ្ឋភាពបែបនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកព្រោងព្រាត និងកោតសរសើរចំពោះសណ្ដានចិត្តដ៏ល្អរបស់កម្ពុជា ខណៈដែលប្រទេសមួយចំនួនដូចជា៖ ហ្វីលីពីន ថៃ ជប៉ុន កោះតៃវ៉ាន់ និងកោះហ្គាម បានបដិសេដមិនឱ្យនាវា Westerdam នោះចូលចតឡើយ ព្រោះបារម្ភខ្លាចការរាតត្បាតវីរុស Covid19 ៕