នាយកក្រុមហ៊ុនឯកជនមួយ បានបង្ហាញពីហេតុផល និង ផលចំណេញ ៦ ចំណុច ដែលកម្ពុជាអនុញ្ញាតឱ្យនាវា Westerdam ចូលចត
នៅពេលដែលរដ្ឋាភិបាលកម្ពុជាបានអនុញ្ញតឱ្យនាវា Westerdam ដែលផ្ទុកភ្ញៀវទេសចេរប្រមាណជាង ២ ២០០នាក់ ឱ្យចូលមកចតនៅកំពង់ផែខេត្តព្រះសីហនុ ដែលគេមានការសង្ស័យថា មានភ្ញៀវទេសចរ ដែលជិះនៅលើនាវាទេសចរណ៍យក្សនោះ មានផ្ទុក ឬ ឆ្លងវិរុសកូរ៉ូណា ដែលគេកំពុងតែមានការចាប់អារម្មណ៍ និង ភ័យខ្លាចពាសពេញពិភពលោកនោះ បានធ្វើឱ្យមជ្ឍដ្ឋានប្រជាពលរដ្ឋមួយចំនួននៅក្នុងប្រទេសកម្ពុជាបានជជែក និង វិភាគ ដោយលើកហេតុផលរៀងៗខ្លួន។
ដោយមានអ្នកខ្លះបានលើកឡើងថា នេះជាកាយវិការមនុស្សធម៌ និង ដ៏ប្រពៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់អ្នកទេសចរនៅលើនាវាទេសចរណ៍យក្សនោះ ព្រោះថា មានប្រទេសចំនួន ៦ ហើយ ដែលបានបដិសេធន៍មិនឱ្យនាវាទេសចរខ្នាតយក្សនេះចូលចត ដូច្នេះគឺមានតែកម្ពុជាប៉ុណ្ណោះ ដែលឱ្យនាវានេះចូលចត ។ តែក៏មានបុគ្គលមួយចំនួន បានធ្វើការរិះគន់ ចំពោះការអនុញ្ញាតឱ្យនាវាទេសចរណ៍នេះចូលចត ដោយពួកគាត់មានការព្រួយបារម្ភ និង ភ័យខ្លាចឆ្លងវីរុសប្រភេទថ្មីកូរ៉ូណានេះ ព្រោះថា ទាំងធនធាន និង ទាំងឧបករណ៍បច្ចេកវិទ្យាខាងផ្នែកវេជ្ជសាស្ត្រ របស់កម្ពុជា នៅមានកម្រិត ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការព្រួយបារម្ភរបស់ពួកគាត់តែប៉ុណ្ណោះ ។
ប៉ុន្តែនៅលើគណនីហ្វេសប៊ុកមួយ មានឈ្មោះ Sarath Yoeung ដែលត្រូវបានគេស្គាល់ថាជានាយកក្រុមហ៊ុនឯកជនមួយ បានលើកឡើងពីហេតុផល និង ផលចំណេញចំនួន ៦ចំណុច ដែលកម្ពុជាអនុញ្ញាតឱ្យនាវាទេសចរណ៍យក្ស Westerdamនេះ ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ។
ហេតុផល និង ផលចំណេញទាំង ៦ចំណុចនោះ រួមមាន៖
១. សារពត៍មានអន្តរជាតិល្បីៗច្រើនជាង៣០ប៉ុស្ថិ៍និយាយពីកម្ពុជា Free Ads 30+ international Media . Media
២. កែប្រែស្ថានភាពការទូតមកវិជ្ជមានសម្រាប់ ៣២ប្រទេស Positive Protocol with 32 Countries . Relationship
៣. កម្ពុជាត្រូវបានក្លាយជាប្រទេស ដែលត្រូវទស្សនាសម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីទស្សនារបស់កប៉ាល់ Westerdam សំរាប់រយះពេល ២+៣ ឆ្នាំ . A compulsory county to visit in itinerary of Westerdam Cruise . Tourism
៤. ជួយលើទឹកចិត្ត និង សង្គ្រោះជីវិត ២២៥៧នាក់ lifeguard 2257 persons . Humanity responsibility
៥. កាត់បន្ថយស្ថានភាពតានតឹង និង ឈានទៅរកការពិចារណាលើ EBA . EBA
៦. បើកផ្លូវសេដ្ធកិច្ចចរន្ត . Economic suspect
ក្នុងនាមពលរដ្ធកម្ពុជាម្នាក់ខ្ញុំសូមគាំទ្រ ១០០% លើការសម្រេចចិត្តរបស់រាជរដ្ធាភិបាលក្នុងការអនុញ្ញាតិឱ្យនាវាទេសចរណ៍Westerdam ចតនៅទឹកដីកម្ពុជា ៕
(រូបថត៖ Huy bunleng)