លោកតាវ័យ ៨៧ឆ្នាំ មើលថែប្រពន្ធឆ្លងកូរ៉ូណាមិនចោលគ្នា និងនិយាយថា«បងស្រឡាញ់អូនជារៀងរហូត»
វីរុសកូរ៉ូណាបានកំពុងធ្វើឱ្យមនុស្សជាច្រើននៅលើពិភពលោកមានភាពច្របូលច្របល់ជាមួយភាពភ័យខ្លាចនឹងឆ្លងវីរុសនេះ ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកាលៈទេសៈនេះ វាក៏បានបង្ហាញពីមនុស្សធម៌ និងក្តីស្រឡាញ់របស់មនុស្សដែលមានចំពោះគ្នាទៅវិញទៅមកផងដែរ ។
ជាមួយគ្នានោះដែរ យាយតាមួយគូបានធ្វើឱ្យពិភពលោកមានភាពរំជួលចិត្តជាខ្លាំងនៅពេលវីដេអូរបស់គាត់ត្រូវបានបង្ហាញជាសាធារណៈនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ។ នៅក្នុងវីដេអូនោះ លោកតាដែលមានវ័យ ៨៧ឆ្នាំដែលឆ្លងវីរុសកូរ៉ូណារួចហើយ ក៏នៅតែមិនបោះបង់ប្រពន្ធរបស់គាត់ដែលឆ្លងវីរុសកូរ៉ូណាដូចគ្នា តែមានសភាពធ្ងន់ធ្ងរជាងគាត់ ។
លោកតាបាននៅមើលថែលោកយាយដោយបញ្ចុកទឹក និង ម្ហូបអាហារជាប្រចាំ ព្រមទាំងរំឮកលោកយាយជានិច្ចថាគាត់នឹងស្រឡាញ់លោកយាយជារៀងរហូត ។ នៅក្នុងវីដេអូគេបានលឺលោកតានិយាយថា៖ “I will love you forever, every single day of forever” ដែលមានន័យជាភាសាខ្មែរថា៖ “បងស្រឡាញ់អូនជារៀងរហូត រៀងរាល់ថ្ងៃរហូតទៅ” ។
សូមបញ្ជាក់ថា ប្តីប្រពន្ធវ័យចំណាស់មួយគូនេះត្រូវបានដាក់ឱ្យសម្រាកនៅក្បែរគ្នានៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលនូវជំងឺដែលកាចសាហាវ កូរ៉ូណានេះ ៕
I’ll love you forever, every single day of forever: An 87-yr-old man diagnosed with #COVID19 held an infusion bottle to visit his wife, also a #COVID19 patient, from the ward next door and patiently gave her water and food. Hope you recover soon! pic.twitter.com/LXH1AxINsU
— People's Daily, China (@PDChina) February 12, 2020
ប្រភព៖ People’s Daily, China