ដូចផ្លូវគាត់ទិញដាច់អ៊ីចឹង! អ្នកបើកកង់បីឥណ្ឌាខ្លះ បើកគ្មានរបៀប រ៉ុលគ្មានប្រណី មិនខ្ចីក្រែងចិត្តអ្នកដទៃ
យោងតាមផេកច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានឱ្យដឹងថា បច្ចុប្បន្នម៉ូតូកង់បីឥណ្ឌា ហៅ «តុកៗ» កើនឡើងជារៀងរាល់ថ្ងៃ ក្នុងនោះមានអ្នកបើកបរខ្លះ បានបើកបរប្រកបដោយការគោរព ប៉ុន្តែក៏មានអ្នកបើកបរមួយចំនួនទៀតមិនបានគោរពច្បាប់ ឬ អាធ្យាស្រ័យដល់អ្នករួមដំណើរលើផ្លូវតែមួយនោះទេ ។
ជាក់ស្តែងបើតាមរូបភាពមួយចំនួនដែលយើងឃើញបង្ហោះលើទំព័រហ្វេសប៊ុក Traffic Cambodia បានបង្ហាញឱ្យឃើញពីការបើកបរលើបណ្តាផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ ដែលអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ហៅ «តុកៗ» មួយចំនួនធំ មិនបានគោរពច្បាប់ចរចរណ៍ផ្លូវគោកឡើយ ពោលគឺបើកបរដោយគ្មានសណ្តាប់ធ្នាប់ និង រំខានដល់អ្នកធ្វើដំណើរដទៃទៀត ដោយចេះតែបើកៗ ទៅមុខបានគឺទៅ ឈប់បានគឺឈប់ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់អ្នកបើកបរផ្សេងៗទៀត ៕