ល្អណាស់! ផ្សារទំនើបអ៊ីអន ប្រមូលបន្លែដាំដោយកសិករខ្មែរពីចម្ការផ្ទាល់ ១គីឡូត្រឹមតែ ៣០០០រៀល
ស្របពេលដែលកសិករខ្មែរមួយចំនួន បានត្អូញត្អែពីការដាំដុះបន្លែបង្កា ប៉ុន្តែនៅពេលបានផលបែរជាលក់បានតម្លៃថោកខ្លាំងទៅវិញ ។ ជាមួយនោះគ្នានោះដែរដោយសារបណ្ដាញសង្គមកាន់តែមានភាពទូលំទូលាយ បញ្ហារបស់កសិករខ្លះត្រូវបានដោះស្រាយភ្លាមៗតាមរយៈការជួយទិញពីមហាជន ប៉ុន្តែនេះមិនមែនជាដំណោះស្រាយដែលមានរយៈពេលយូរអង្វែងនោះទេ ដែលទាមទារឱ្យមានការរៀបចំនូវផែនការយុទ្ធសាស្ត្រដ៏ជាក់លាក់មួយពីអង្គភាពដែលពាក់ព័ន្ធ ។
ដោយឡែកថ្មីៗនេះផ្សារទំនើបអ៊ីអនដ៏ល្បីនៅរាជធានីភ្នំពេញ បានប្រកាសនៅលើទំព័រហ្វេសប៊ុកផេករបស់ខ្លួនថា មានលក់ស្ពៃក្ដោបដែលដាំដុះដោយកសិករខ្មែរនៅខេត្តបាត់ដំបង ១គីឡូក្រាមតម្លៃ 0.80$ ដែលស្មើនឹង ៣០០០រៀល ឬ 0.08$ ក្នុង១ខាំ ស្មើនឹង ៣០០រៀលក្នុង១ខាំ ។ ខាងផ្សារទំនើបបានបញ្ជាក់ថា ការយកបន្លែដាំដុះដោយកសិករខ្មែរនេះ គឺដើម្បីជួយលើកស្ទួយ គាំទ្រដល់កសិផលខ្មែរ និងបងប្អូនកសិករខ្មែរយើងទាំងអស់គ្នា ៕