វិទ្យាល័យនៅកោះកុងយើងហ្នឹង មានទីធ្លាធំទូលាយ រៀបចំតុបតែងច្នៃប្រឌិតស្អាតណាស់
ប្រសិនបើលោកអ្នកបានទៅដល់ទឹកដីខេត្តកោះកុង ហើយជាពិសេសទៅទៀត អ្នកដែលធ្លាប់មានអនុស្សវរីយ៍ ធ្លាប់រៀននៅទីនោះទៀត វារិតតែធ្វើឱ្យមានអារម្មណ៍ ស្រស់ស្រាយប្លែក ខុសពីពេលមុន ដែលពួកគេធ្លាប់សិក្សា នាពេលកន្លងទៅ ។
វិទ្យាល័យកោះកុង ស្ថិតនៅ ចំកណ្តាល ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅពេលដែលយើងបានទៅដល់បរិវេណ សាលាភ្លាម យើងនឹងមានអារម្មណ៍ខុសប្លែកជាងកាលពីជាង ១០ ឆ្នាំមុន នៅពេល ដែលយើងកំពង់សិក្សានៅទីនោះ ។ នៅក្នុងបរិវេណសាលា មានសំណង់ជាច្រើន ត្រូវបានកសាងយ៉ាងមានរបៀបរៀបរយ ដែលអមទៅដោយសួនច្បារយ៉ាងស្រស់ស្អាត ព្រមទាំង ប្អូនៗសិស្សនុសិស្សជំនាន់ក្រោយ មានការស្លៀកពាក់ឯកសណ្ឋានសិស្សយ៉ាងស្អាតបាត បើក្រឡេកមើលយូរទៅ ធ្វើឱ្យយើងនឹកឃើញទៅដល់រឿងរ៉ាវអតីតកាល ប៉ុន្តែអ្វីៗវាបានកន្លងហួសទៅតាមពេលវេលាអស់ទៅហើយ នៅសល់តែស្នាក់ស្នាមអនុស្សវរីយ៍ ចាស់ៗតែប៉ុណ្ណោះ ។
តើមានមិត្តណាខ្លះ ធ្លាប់រៀននៅ វិទ្យាល័កោះកុង តើមាននឹកដល់មិត្តរួមថ្នាក់យើងដែរឬទេ ? ចំពោះខ្ញុំវិញ នឹកដល់អនុស្សាវរីយ៍ចាស់ៗជាមួយមិត្តរួមថ្នាក់ និង លោកគ្រូអ្នកគ្រូ ដែលបានផ្តល់ចំណេះដឹងដល់ខ្ញុំជាខ្លាំង អរគុណទីនេះដែលបានផ្ដល់ចំណេះដឹងដល់ខ្ញុំ និង មិត្តៗជាច្រើននៅក្នុង ខេត្តកោះកុង ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសយើង ឱ្យរីកចម្រើនបន្តទៀត ។ បានមកដល់ ខេត្តកោះកុង ហើយកុំភ្លេចចូលលេងសាលាយើងផងណាមិត្តជាទីស្រឡាញ់ ៕