Green Resort នៅកំពង់ឆ្នាំង កំពុងក្លាយជាទិសដៅទេសចរណ៍ថ្មី មានសួនផ្ការីកស្រស់ល្អណាស់
ដើម្បីឱ្យអារម្មណ៍បានធូរស្បើយ នៅថ្ងៃឈប់សម្រាកនោះ មានប្រជាពលរដ្ឋ ឬ ភ្ញៀវទេសចរជាច្រើនបាននាំគ្នាទៅទស្សនា និង ថតរូបនៅកន្លែង ឬ រមណីយដ្ឋានទេសចរនានា ដែលមានទេសភាពស្រស់ស្អាត និង ប្លែកៗ ។ ឥឡូវនេះបងប្អូនអាចមកថតរូប Pre Wedding ឬ ទៅកម្សាន្តបានដោយសេរីនៅ Green Resort ដែលមានសួនផ្កាយ៉ាងស្រស់ស្អាត មើលទៅដាច់កន្ទុយភ្នែក នៅជាប់នឹងជើងភ្នំ គួរជាទីចាប់អារម្មណ៍ក្រៃលែង ។
Green Resort ជារមណីយដ្ឋាន ដែលមានទេសភាពស្រស់ស្អាត ដែលមានទីតាំង ស្ថិតនៅក្នុង ភូមិក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយត្រឹមតែ ១០៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញប៉ុណ្ណោះ ។ Green Resort ត្រូវបានរៀបចំជារីសត លម្ហែកាយបែបធម្មជាតិ ដែលមានផ្ទៃដីទំហំ ៨៥៨ ហិកតា នៅទីនោះមានសួនផ្ការីកគ្រប់រដូវ សួនបន្លែធម្មជាតិ ផ្ទះលម្ហែកាយ អាងហែលទឹកធម្មជាតិ កន្លែងស្ទូចត្រី កន្លែងដើរកម្សាន្តតាមអូរធម្មជាតិ អាហារដ្ឋាន និង គម្រោងរីសត បៃតងបែបធម្មជាតិដ៏ស្រស់ត្រកាល និង ចម្រុះដោយដំណាំផ្លែឈើហូបផ្លែជាច្រើនមុខទៀត ។
ប្រសិនបើភ្ញៀវទេសចរមានការចាប់អារម្មណ៍ ចង់ទៅសម្រាកលម្ហែកាយនៅ Green resort អាចទំនាក់ទំនងជាមុន តាមរយៈលេខទូរសព្ទ ០៧០ ៣៩៨ ០០០ / ០៩៥ ២៣៣ ៣៧៤ / ០៩៧ ២៥០២៥០ ៕
ប្រភព៖Green Resort