រង្វង់មូលស្រអែម យកតាមរចនាបទខ្លោងទ្វារប្រាសាទព្រះវិហារ ពិតជាស្អាតខ្លាំង
បន្តិចទៀតអ្នកទៅលេងប្រាសាទព្រះវិហារនឹងបានឃើញ រង្វង់មូលស្រអែម ដែលត្រូវបានរដ្ឋបាលខេត្តព្រះវិហារ ធ្វើការកសាង ដោយយកតាមរចនាបទខ្លោងទ្វារប្រាសាទេះព្រះវិហារ ដែលមើលទៅមានភាពស្រស់ស្អាតខ្លាំង ដើម្បីរងចាំស្វាគមន៍ ភ្ញៀវទេសចរ មុននឹងបានទៅដល់ ប្រាសាទព្រះវិហារ ។
រង្វង់មូលស្រអែមនេះ មានទីតាំងស្ថិតនៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលសាងសង់តាមរចនាបទប្រាសាទព្រះវិហារ ពេលនេះបានលេចចេញជារូបរាងបណ្តើរៗហើយ ហើយក៍គ្រោងនឹងបញ្ចប់ការសាងសង់ នៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះផងដែរ ។
រូបភាព និង ព័ត៌មាននេះ ត្រូវបានគណនីហ្វេសប៊ុកមួយមានឈ្មោះ ព្រះវិហារថ្មី បានធ្វើការបង្ហោះ និង ចែកចាយជាសាធារណៈ ហើយអ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានកោតសរសើរនូវស្នាដៃដ៏ល្អឯកនេះផងដែរ ៕