សូមបញ្ឈប់ការយល់ច្រឡំ! មិនមានការហាមប្រើប្រាស់ Smecta ចំពោះក្មេងអាយុលើស 2 ឆ្នាំឡើយ!
ប្រិយមិត្តប្រហែលជាបានអានព័ត៌មានមួយចំនួន ចុះផ្សាយទាក់ទងនឹង Smecta ដែលជាថ្នាំព្យាបាលជំងឺរាកដ៏ពេញនិយមទាំងសំរាប់កុមារ និង មនុស្សពេញវ័យ របស់ប្រទេសបារាំង ដែលថា Smecta ត្រូវបានរដ្ឋាភិបាលបារាំងណែនាំមិនអោយកូនក្មេងប្រើ ដោយសារមានផ្ទុកជាតិសំណដ៏តិចតួចបំផុត ។
តាមការពិតទៅ ព័ត៌មានទាំងអស់នេះគឺមិនត្រឹមត្រូវទាំងស្រុងឡើយ ដោយសារតែការបកប្រែបាត់ខ្លឹមសារ និង មិនគ្រប់ជ្រុងជ្រោយនៃពត៌មានទាំងអស់នោះ ជាហេតុបង្កអោយមានការយល់ច្រលំទៅលើការប្រើប្រាស់ Smecta ព្រោះតាមសារណែនាំរបស់ក្រសួងសុខាភិបាលបារាំងគឺមិនមានពាក់ព័ន្ធអ្វីនឹងការប៉ះពាល់សុខភាពកុមារអាយុលើសពី ២ ឆ្នាំឡើយ គ្រាន់តែណែនាំអោយប្រើទឹកអូរ៉ាលីតជាជំរើសដំបូងសម្រាប់ព្យាបាលជំងឺរាករូសទៅលើកុមារអាយុក្រោម ២ ឆ្នាំ ទៅតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក WHO ប៉ុណ្ណោះ។
ដូច្នេះហើយសំរាប់ប្រិយមិត្តនិងឪពុកម្ដាយដែលប្រហែលជាមានការភ័យខ្លាចកន្លងមកនោះ សូមមេត្តាឈប់បារម្ភទៀតទៅព្រោះឆ្លងកាត់តាមការស្រាវជ្រាវ និង ការពិសោធបន្ថែមយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុនផលិតឱសថ IPSEN បាន បញ្ជាក់អោយឃើញថាសារធាតុសំណរដែលមានក្នុង Smecta មានកំរិតយ៉ាងតិចតួចបំផុតហើយមិនមានហានិភ័យអ្វីដល់សុខភាពឡើយ ។ ម្យ៉ាងទៀត នៅក្នុងចំណីអាហារនិងទឹកដែលយើងបរិភោគរាល់ថ្ងៃក៏មានផ្ទុកសារធាតុសំណដ៏តិចតួចបំផុតនេះដែរ ។
Smecta មិនត្រឹមតែបញ្ឈប់ការរាករូសខ្លាំងទេ ហើយថែមទាំងព្យាបាលមូលហេតុដែលបង្កអោយរាកផងដែរ ប៉ុន្ដែការប្រើប្រាស់សម្រាប់ការព្យាបាលជំងឺរាករយៈពេលយូរចំពោះក្មេងតូចៗ និង ការប្រើប្រាស់ចំពោះស្ដ្រីមានផ្ទៃពោះនិងកំពុងបំបៅកូនដោយទឹកដោះគួរតែចៀសវាង។ ដូច្នេះប្រិយមិត្ត បានជ្រាបច្បាស់ហើយអំពីការប្រើប្រាស់Smecta សំរាប់ក្រុមគ្រួសារនិងបុត្រធីតាលោកអ្នក ហើយសំរាប់ពត៌មានបន្ថែម អាចសាកសួរគ្រូពេទ្យ ឬឱសថការីនៅតាមឱសថស្ថាននានាទូទាំងប្រទេសបាន។
សំរាប់ពត៌មានបន្ថែម សូមទាក់ទងផេក: https://www.facebook.com/SmectaCambodia/