យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ស្តីពីស្ថានភាពទូទៅនៃករណីកូវីដ ១៩ នៅកម្ពុជា បញ្ជាក់ថានៅថ្ងៃទី ១ មេសា នេះពុំមានករណឆ្លងថ្មីនោះឡើយនៅទូទាំងប្រទេស ។
ដោយឡែក ចំនួនអ្នកដែលបានធ្វើវិភាគរកវីរុសកូវីដ ១៩ គិតចាប់តាំងពីខែមករា មកដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ សំណាកដែលបានធ្វើវិភាគសរុបទូទាំងប្រទេសមានចំនួនរហូតដល់ ៥,៧៦៨ ករណី ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ ករណីឆ្លងកូវីដ១៩ នៅកម្ពុជាមានចំនួនសរុប ១០៩ ករណី និង ចំនួនអ្នកជាសះស្បើយក៏បានកើនឡើងដល់ ២៥ នាក់ផងដែរ ៕
សម្រាប់ព័ត៌មានលម្អិតសូមមើលនៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាខាងក្រោមនេះ៖
ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា