ប្រាប់យូរហើយមិនស្តាប់ អាជ្ញាធរក្រុងព្រះសីហនុប្រើធម៌ក្តៅរៀបចំសណ្តាប់ធ្នាប់ នៅខាងមុខផ្សារឃ្លាំងលើ
ប្រាប់យូរហើយ មិនស្តាប់ ពេលនេះរដ្ឋបាលក្រុងព្រះសីហនុបានប្រើវិធានការក្តៅក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវខាងមុខផ្សារឃ្លាំងលើ ស្ថិតក្នុងសង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ការចុះ ទៅរៀបចំសណ្តាប់ធ្នាប់ នៅទីតាំងខាងមុខផ្សារឃ្លាំងលើនេះ ធ្វើឡើង នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ។ បើតាមមន្ត្រីសាលាក្រុងព្រះសីហនុ បានឱ្យដឹងថា សកម្មភាពនេះ ធ្វើឡើង បន្ទាប់ពីសាលាក្រុង ធ្វើការផ្សព្វផ្សាយ និង ជូនដំណឹងជាច្រើនលើករួចមកហើយថា នឹងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្តោយផ្លូវ និង នៅខាងមុខទីតាំងផ្សារឃ្លាំងលើ ដើម្បីឱ្យមានសោភណ្ឌភាព និង មិនឱ្យមានការកកស្ទះចរាចរណ៍ ព្រមទាំងបើកដំណើរការពង្រីកផ្លូវទៅតាមប្លង់ ៕
(រូបថត Huy bunleng )