បុរសខ្មែរឆ្លងកូវីដ ១៩ ព្រឹកនេះ ជាអ្នករស់នៅសណ្ឋាគារមួយនៅព្រះសីហនុ ប៉ះពាល់ផ្ទាល់នឹងទេសចរបារាំង
នៅព្រឹកថ្ងៃទី ២ មេសា ២០២០ នេះក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញបុរសជនជាតិខ្មែរ ១ នាក់ថ្មីបន្ថែមទៀតបានឆ្លងកូវីដ ១៩ ។ តាមសេចក្ដីប្រកាសនោះបានឱ្យដឹងថា បុរសជនជាតិខ្មែរនោះ មានអាយុ ៥៨ ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយកន្លែងនៅព្រះសីហនុ ត្រូវបានដាក់សម្រាកឱ្យព្យាបាលនៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ ។ បុរសរូបនេះជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយទេសចរបារាំងទាំងអស់នោះ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយទេសចរបារាំងដែលមានផ្ទុកកូវីដ ១៩ ដែលបានរកឃើញនៅខេត្តព្រះសីហនុនោះ ៕
សូមមើលសេចក្ដីលម្អិត៖