មន្ត្រីរដ្ឋាភិបាលបើកយុទ្ធនាការកាត់ប្រាក់បៀវត្ស ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់ សម្តេចចំនួន ៧ ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ គេសង្កេតឃើញនៅថ្ងៃបន្តបន្ទាប់មក មានមន្រ្តីរាជរដ្ឋាភិបាលមួយចំនួន បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ និង មានខ្លះដល់ទៅ ៧ ខែដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។
ខាងក្រោមនេះជាឈ្មោះមន្រ្តីថ្នាក់ដឹកនាំ និង មន្ត្រីរដ្ឋាភិបាល ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្សដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ៖
-សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិបានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៧ ខែ ។
–ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៧ ខែ ។
–ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងផែនការបានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទបានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៧ ខែ ។
-នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបានស្ម័គ្រចិត្តចូលរួម បរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៧ ខែ ។
-ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានរួមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនិងមន្រ្តីក្នុងក្រសួងចំនួន ៣១ រូប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-ឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីថ្មីក្រសួងមុខងារសាធារណៈ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៧ ខែ ។
-ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីថ្មីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-ឯកឧត្តម ម៉ៅ ហាវណ្នាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីថ្មីក្រសួងយុត្តិធម៌ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-ឯកឧត្តម សុខ សុក្រឹត្យា ទីប្រឹក្សាសម្តេចនិងជា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
-ឯកឧត្តម មុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ទៅ ៦ ខែ ។
នៅមានមន្រ្តីថ្នាក់ដឹកនាំផ្សេងៗទៀតដែលបានបន្ត ស្ម័គ្រចិត្តចូលរួមបរិច្ចាគជូននូវប្រាក់បៀវត្ស ដល់ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
គួរឱ្យដឹងដែរថា ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ ១០ លានរៀល ក្នុង ១ ខែ ,ឧបនាយករដ្ឋមន្រ្តី ៨ លានរៀល,ទេសរដ្ឋមន្រ្តី ៦ លានរៀល,រដ្ឋមន្ត្រីមានប្រមាណ ៥ លានរៀលក្នុង ១ ខែ ៕