រោងចក្រព្យួរអត់អីធ្វើ បបួលគ្រួសារដាំបន្លែចម្រុះនៅភូមិឋានដូចកសិករ អ៊ុង អឿន រកចំណូលបាន ៦៥ លានរៀលក្នុង ១ ឆ្នាំៗ
នៅខណៈពេល ដែលរដ្ឋាភិបាលបិទការនាំចូលបន្លែមកពីប្រទេសជិតខាង និង ជំរុញឱ្យប្រជាពលរដ្ឋធ្វើការដាំដុះបន្លែឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនោះ បានធ្វើឱ្យតម្លៃបន្លៃសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែ កាន់តែមានហាងឆេងល្អ ដែលធ្វើឱ្យពួកគាត់អាចរកចំណូលបានច្រើនគួរសមពីការដាំដុះបន្លែនេះ ។
លោកពូ អ៊ុន អឿន ជាសមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតនៅក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលគ្រួសាររបស់គាត់ប្រកបរបរដាំដុះបន្លែគ្រប់មុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយគ្រួសាររបស់គាត់អាចរកប្រាក់ចំណូលពីការដាំដុះបន្លែនេះ បានរហូតដល់ទៅ ៦៥លានដុល្លារ ស្មើនឹងជាង ១,៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ បានធ្វើឱ្យគ្រួសាររបស់គាត់មានជីវភាពធូរធារថែមមួយកម្រិត ។
នៅខណៈពេល ដែលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ពូ អ៊ុន អឿន បានមានប្រសាសន៍ថា បច្ចុប្បន្នបន្លែសុវត្ថិភាពគ្រប់ប្រភេទ មានតម្លៃកើនឡើងយ៉ាងល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាលបិទការនាំ ចូលពីខាងក្រៅ។ ព្រមជាមួយនឹងតម្លៃកើនឡើង ប្រជាកសិករ គ្រូបង្រៀន ខ្លះទៀតជាមន្រ្តី និង អាជ្ញាធរឃុំ ភូមិ នឹងងាកមកដាំដំណាំជាបណ្តើរៗឡើងវិញដើម្បីច្បាមយកឱកាសមាសនេះ ងាកមកបង្កើនផលិតភាពផលិតកម្មកសិកម្ម រួមចំណែកធានាដល់ការផ្គត់ផ្គង់ស្បៀងក្នុងស្រុក ដើម្បីលើក កម្ពស់កម្រិតជីវភាពឱ្យកាន់តែល្អប្រសើរជាលំដាប់ ។
លោកពូ អ៊ុង អឿន មានប្រសាសន៍បន្តទៀតថា គាត់មានផ្ទៃដីដាំដុះបន្លែចម្រុះទំហំ ២ហិកតា ដែលក្នុងមួយឆ្នាំៗរូបគាត់អាចរកចំណូលពីការដាំដុះបន្លែបានរហូតដល់ទៅ ៦៥លានរៀល ដែលធ្វើឱ្យគ្រួសាររបស់គាត់មានជីវភាពធូរធារថែមមួយកម្រិតទៀត ។
ក្នុងនាមលោកពូ ជាសមាជិកសហគមន៍សាមគ្គីត្រពាំងចក ក៏ដូចជាសហគមន៍កសិកម្មទូទាំងប្រទេស តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី លោកពូក៏បានស្នើសុំឱ្យរាជរដ្ឋាពិបាលមេត្តាបន្តទប់ស្កាត់ ឬកាត់បន្ថយ ការនាំចូលផលិតផលបន្លែពីប្រទេសជិតខាង សម្រាប់រយ:ពេលយូរអង្វែង តាមដែលអាចធ្វើទៅបាន ៕
(ប្រភពៈ ក្រសួងកសិកម្ម)