អតីតារាសម្តែង ពេជ្រ ភីរុណ អាយុក្បែរ ៧០ ឆ្នាំហើយ នៅតែសង្ហាខ្លាំង
មានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញរូបភាពរបស់អតីតតារាសម្តែង កាលពីជំនាន់ទសវត្សទី ៩០គឺលោក ពេជ្រ ភីរុណ ជាអតីតស្វាមីអ្នកស្រី អម្ពរ ទេវី ដែលនៅតែ មានរូបរាងស្រស់សង្ហា បើទោះបីលោកមានវ័យក្បែរ ៧០ ឆ្នាំក៏ដោយ។
បើតាមការបង្ហោះរបស់តារាចម្រៀង ស៊ិន ឧត្តមផល្លា បានឱ្យដឹងថាអតីតតារាសម្តែង ពេជ្រ ភីរុណ មានវ័យ ៦៧ ឆ្នាំហើយ ។ បើពិនិត្យតាមរូបសម្រស់ និង រូបរាងរបស់លោកគេ ស្ទើរមិនជឿថាអតីតតារាសម្តែងរូបនេះមានវ័យច្រើន បែបនេះទេ ។
លោកនៅតែមានរូបរាង ស្រស់សង្ហាហើយស្ទីលនៃការតុបតែងខ្លួនក៏កាលីបទៀតផង។ អ្នកដែលគាំទ្រការសម្តែងរបស់លោកកាលពីជាង ២០ឆ្នាំ មុនសុទ្ធតែភ្ញាក់ផ្អើលគ្រប់គ្នាព្រោះ មិននឹកស្មានថាលោកមានវ័យច្រើនហើយតែពូកែថែរក្សាសម្រស់បានក្មេងបែបនេះសោះ ។ ខ្លះលើកឡើងថាបើមិនប្រាប់ស្មានថាវ័យ ៥០ ឆ្នាំទេ ។
គួរបញ្ជាក់ថា លោក ពេជ្រ ភីរុណ ធ្លាប់ជាអតីតស្វាមីអ្នកស្រី អម្ពរ ទេវី តែក្រោយមកអ្នកទាំងពីរ ក៏បានចែកផ្លូវគ្នាដោយបន្សល់នូវកូនប្រុសស្រីពីររូបដែលកំពុងរស់នៅសហរដ្ឋអាមេរិកជាមួយអ្នកស្រី ។ ចែកផ្លូវគ្នាក៏ពិតមែនតែអ្នកទាំងពីរនៅតែបន្តរាប់អានគ្នាដដែល ។ យ៉ាងណាមិញនៅពេល អ្នកស្រី អម្ពរ ទេវី មកស្រុកខ្មែរថតរឿង លោក ពេជ្រ ភីរុណ គឺជាអ្នកច្នៃម៉ូដសម្លៀកបំពាក់យ៉ាងស្រស់ស្អាតដល់អតីតភរិយារបស់ខ្លួនផងដែរ ៕
រូបថត ៖ ស៊ិន ឧត្តមផល្លា