គុំទុក! ពេលចប់កូវីដ ១៩ ចាំទៅលេងសួនដាយណូស័រដំបូងគេនៅសៀមរាប មានសួនដូចនៅសិង្ហបុរីដែរ
សួនដាយណូស័រដំបូងគេនៅសៀមរាប ត្រូវបានរៀបចំរូចរាល់ហើយ នៅក្នុងបរិវេណរមណីយដ្ឋាន ភូមិវប្បធម៌ ខេត្តសៀមរាប ។
នេះគឺជាសួនដាយណូស័រ ដំបូងគេនៅក្នុងខេត្តសៀមរាប ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសមានដាយណូស័រ ស្អាតៗ រំលេចជាមួយនឹងសួនច្បារទើបតែបង្កើតឡើងបន្ថែមទៀតជាមួយការច្នៃប្រឌិតកាន់តែទាក់ទាញគួរឱ្យចង់ទស្សនា ។
ដោយសារបច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា និងនៅលើពិភពលោកនៅមិនទាន់បាត់ទៅវិញ ។ ដូច្នេះហើយទើបតម្រូវឱ្យប្រជាជននៅផ្ទះ និងធ្វើការជាធម្មតាកាត់បន្ថយការចេញក្រៅធ្វើដំណើរកម្សាន្តជាដើម ។ ក្រោយចប់កូវីដ ១៩ ទៅបងប្អូនអាចធ្វើដំណើរកម្សាន្តវិញជាធម្មតា អាចកត់កន្លែងនេះទុកមួយពិតជាមិនខកបំណងឡើយ៕
រូបភាព៖ Chhaylim Nong