បាត់កាតគ្រី យានយន្ត ពេលជិះចេញទៅក្រៅ ស្រាប់តែប៉ូលិសសួររក គួរធ្វើម៉េចទៅ?
មានប្រជាពលរដ្ឋមិនតិចនាក់ទេ កំពុងព្រួយចិត្តមិនដឹងគួរធ្វើដូចម្ដេច បើសមត្ថកិច្ចសួររកបណ្ណសម្គាល់យានយន្ត (កាតគ្រី) បើខ្លួនបានធ្វើឱ្យបាត់ទៅហើយ ?
បើតាមនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ អ្នកដែលបានបាត់បណ្ណសម្គាល់យានយន្ត ត្រូវទៅធ្វើលិខិតបញ្ជាក់ជាមួយអាជ្ញាធរ ថាបាត់នៅទីណា ពេលណា? ដើម្បីបង្ហាញទៅកាន់មន្ត្រីនគរបាលចរាចរណ៍ ។ ដូច្នេះមន្ត្រីនឹងអនុញ្ញាតឱ្យធ្វើដំណើរដោយមិនមានការផាកពិន័យអ្វីឡើយ ។
យ៉ាងណាក្ដីនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានបញ្ជាក់ដែរថា តើការបាត់នោះ ទើបតែបាត់ថ្មីៗ ឬ បាត់យូរហើយ? ប្រសិនបើទើបតែបាត់នោះអាជ្ញាធរនឹងបញ្ជាក់ជូន តែបើបាត់យូរហើយក៏មិនអាចដែរ ព្រោះមានន័យថាម្ចាស់យានយន្តមិនទៅធ្វើថ្មីតែម្ដង ៕