ទំនាយអ្នកកើតឆ្នាំជូត នៅអាយុទាំងប៉ុន្មានឆ្នាំនេះ ដឹងហើយលែងកង្វល់ចិត្ត ព្រោះល្អចេះតែឡើងជាលំដាប់!
តាមសៀវភៅតម្រាមហាសង្ក្រាន្តឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស ២០២០ របស់ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញពីការព្យាករណ៍លោកអ្នកដែលកើតឆ្នាំជូត មានអាយុចាប់ពី ៦ ឆ្នាំ ដល់ ៨០ ដែលមានទំនាយខុសៗគ្នា ។
សម្រាប់លោកអ្នកជាបុរសដែលកើតឆ្នាំជូតមានអាយុ ០៨, ១៥, ២០, ២៧, ៣២, ៣៩, ៤៤, ៥១, ៥៦, ៦៣, ៦៨, ៧៥, ៨០ ឆ្នាំ និង លោកអ្នកជាស្រ្តីដែលមានអាយុ ០៨, ១៣, ២០, ២៥, ៣២, ៣៧, ៤៤, ៤៩, ៥៦, ៦១, ៦៨, ៧៣, ៨០ ឆ្នាំ បើតាមទំនាយថា ឆ្នាំនេះជាឆ្នាំមានជោគលាភ ប៉ុន្តែនឹងល្អទៅតាមលំដាប់ ។
ទំនាយនេះបានន័យថា លោកអ្នកនឹងមានជោគលាភល្អប្រសើរទៅតាមលំដាប់ ពោលគឺចាប់តាំងពីដើមឆ្នាំហើយនឹងចេះតែកើតទ្វេឡើងៗ ពីតិចទៅច្រើជាលំដាប់រហូតដល់ចុងឆ្នាំ ។ បើងាកទៅនិយាយពីការសិក្សា ក៏នឹងចេះតែរីកចម្រើនទៅមុខបន្តិចម្តងៗ លុះដល់ចុងឆ្នាំទើបល្អពេញកម្រិត ។
ចំពោះការងារអ្វីក៏ដូចគ្នាដែរ នៅដើមឆ្នាំមិនសូវមានការរីកចម្រើនខ្លាំងប៉ុន្មានទេ ដល់កណ្តាលឆ្នាំទើបឃើញលទ្ធផលល្អជាមធ្យម លុះដល់ចុងឆ្នាំទើបទទួលបានផលពេញបរិបូរ ។ ភាពរីកចម្រើននឹងឃើញចាប់ពីខែឧសភាឡើងទៅ ហើយចេះតែកើនចម្រើនតទៅជាលំដាប់រហូតពេញលេញបរិបូរដល់ចុងឆ្នាំ ៕