ឡូយកប់! កន្លែងកម្សាន្តថ្មីបំផុតនៅកំពង់ស្ពឺ អាចជិះឡានប្រណាំង Go-Kart ថ្លៃសំបុត្រធូរល្មមទៅលេង
ថ្មីៗនេះមានការចាប់អារម្មណ៍សំណាក់អ្នកលេងនៅលើបណ្តាញទំនាក់ទំនងជាខ្លាំងជាមួយកន្លែងកម្សាន្តដ៏ទាក់ទាញ ហើយមានដំបូងគេនៅកម្ពុជា ឈ្មោះថា Yamamoto Circuit ដែលអ្នកចូលលេងអាចបើកឡានប្រភេទឡានប្រណាំង នឹងទទួលបានអារម្មណ៍ប្លែកមួយបែបនៅលើទីលានពិតៗ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Bluey Pavoneo បានសរសេររៀបរាប់ថា៖ « Yamamoto Circuit ជាកន្លែងកំសាន្តមួយដែលមានសេវាកម្ម Go-Kart ស្ថិតនៅក្នុងតំបន់កសិទេសចរណ៍ ម៉ុងឬទ្ធី សែនជ័យ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល 40 គម ពីរង្វង់មូលចោមចៅ ។ ដោយយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤ រហូតដល់ហួសផ្សារព្រៃផ្តៅបន្តិច មានផ្លូវបត់ចូលនៅខាងឆ្វេងដៃ (អាចមើលទីតាំងនៅក្នុង Google map បាន)» ។
សម្រាប់តម្លៃរបស់ Go-Kart ឬឡានប្រណាំងនោះរួមមាន ការចូលលេងដំបូងគឺគេកំណត់ល្បឿនរត់ប្រមាណ 30km/h ជុំបន្ទាប់ គឺល្បឿនប្រមាណ 70km/h ចំនួន5ជុំ ហើយ វគ្គនេះមានតម្លៃ 20$/នាក់។ បន្ទាប់ពីបញ្ចប់វគ្គនេះ យើងអាចជិះ Go-Kart បានម្តងទៀតក្នុងល្បឿនប្រមាណ 80km/h ចំនួន5ជុំ ក្នុងតម្លៃ 18$ ។
កញ្ញាក៏បានបន្ថែមថា៖ «ក្រៅពី Go-Kart តំបន់កសិទេសចរណ៍មួយនេះក៏មានដូចជាសួនសត្វ ហាងកាហ្វេ ភោជនីយដ្ឋាន និងកញ្ចុះសម្រាប់អង្គុយលេង ។ ចង់ប្រាប់ថា អ្នកដែលមិនធ្លាប់ជិះ Go-Kart ពីមុនក៏អាចលេងបានដែរ ! នៅទីនោះមានអ្នកចាំពន្យល់មុនចាប់ផ្តើម» ៕
ប្រភព៖ Bluey Pavoneo