មេឃត្រជាក់ៗ មកសាកច្នៃផ្លែឪឡឹកធ្វើជាមុខម្ហូប និង ភេសជ្ជៈ ៤ មុខនេះ ទុកញ៉ាំក្នុងគ្រួសារ
ផ្លែឪឡឹកគឺជាប្រភេទផ្លែឈើម្យ៉ាងសម្បូរទៅដោយសារជាតិទឹក ដោយវាអាចយកមកញុំាជាផ្លែឈើ ឬក៏អាចញុំាជាមួយនឹងអាហារផ្សេងៗក៏បានដែរ ។ ថ្ងៃនេះ សាកល្បងយកផ្លែឪឡឹកមកច្នៃជាប្រភេទអាហារផ្សេងៗគ្នា ថាតើប្លែកមាត់យ៉ាងណាដែរ?
១. ការ៉េមឪឡឹក
+ គ្រឿងផ្សំ
– សាច់ឪឡឹក ២ ចានចង្កិះ (យកគ្រាប់ចេញ)
– ទឹកដោះគោស្រស់ ២ កែវ
– ស្ករស ២ ស្លាបព្រាកាហ្វេ
– ក្លិនវ៉ានីឡា ១ ស្លាបព្រាកាហ្វេ
+ របៀបធ្វើ
– យកគ្រឿងផ្សំទាំងអស់ក្រឡុកក្នុងម៉ាស៊ីនឲ្យសព្វ រួចដាក់ក្លាសេ្សក្នុងទូទឹកកករយៈពេល ៣ ម៉ោង
– បន្ទាប់មកយកចេញមក ដួសដាក់ក្រឡុកម៉ាស៊ីនម្តងទៀត រួចដាក់ក្លាសេ្សទូទឹកកករយៈពេល ១ ម៉ោងបន្ថែម អាចញុំាបាន ។
២. នំខេកឪឡឹក Skinny Mini Watermelon Cakes
+ គ្រឿងផ្សំ
– ឪឡឹក
– ទឹកដោះគោ Whipping Cream ២ កែវ
– ស្ករឥន្ធនូ
+ របៀបធ្វើ
– យកឪឡឹក ទៅចិតចេញរាងមូល ឬ ជ្រុងដូចជាដុំនំខេកតូចៗ
– យក Whipping Cream មកដាក់ពីលើឪឡឹកដែលចិត្តហើយ រួចរោយស្ករឥន្ធនូពីលើជាការស្រេច ។ (អាចបន្ថែមទឹកសូកូឡាបាន) ។
៣. ទឹកសូដាឪឡឹក
+ គ្រឿងផ្សំ
– ផ្លែឪឡឹក
– សូដាដប ឬ កំប៉ុង
+ វិធីធ្វើ
– យកផ្លែឪឡឹក ទៅកាត់ជាចំណិតតូចៗ ឬ ដុំៗឲ្យសមល្មម រួចដាក់ចូលក្នុងកែវ
– យកទឹកសូដា ចាក់ចូលទៅក្នុងកែវដែលរៀបឪឡឹកហើយនោះជាការស្រេច ។
៤. សាឡាត់ & ឪឡឹកឈីសខៀវ (ARUGULA SALAD WITH WATERMELON AND BLUE CHEESE)
+ គ្រឿងផ្សំ
– ស្ពៃខៀវ សាឡាត់
– ផ្លែឪឡឹក
– ប្រេងអូលីវ
– ឈីសខៀវ
+ របៀបធ្វើ
– យកស្ពៃខៀវ សាឡាត់ ទៅបេះលាងឲ្យស្អាត និង ផ្លែឪឡឹកកាត់ជាដុំតូច (យកតែសាច់) ហើយដាក់ចូលគ្នា
– យកប្រេងអូលីវ ចាក់ចូលបន្លែ និង ឪឡឹក រួចបន្ថែមគ្រឿងផ្សំអំបិល ស្ករ តាមចំណូលចិត្ត
– ឈូស ឈីសខៀវដាក់ពីលើ រួចរោយម្រេចម៉ត់ជាការស្រេច ៕
ប្រភព៖ delish.com