Baekhyun សមាជិក «EXO» ជាតារាចម្រៀងវ័យក្មេងដំបូង លក់ដាច់ Album ចម្រៀងច្រើនលើសលប់ (វីដេអូ)
មិនមែនជាតារាចម្រៀងដំបូង ដែលបានលក់ដាច់ Album ចម្រៀងមុនគេនោះទេ ប៉ុន្តែ Baekhyun សមាជិក «EXO» គឺជាតារាចម្រៀងវ័យក្មេងជាងគេបំផុតដែលលក់ដាច់នូវ Album ចម្រៀងក្នុងប្រទេសកូរ៉េច្រើនលើសលប់ដំបូងគេ ។
នៅក្នុងវ័យត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ Baekhyun បានបញ្ចេញលក់ Mini Album ទី ២ «Delight» របស់ខ្លួនបានរហូតដល់ទៅរាប់លានឌីសឯណោះ ។ គិតចាប់ពីថ្ងៃដំបូងនៃការដាក់លក់កាលពីថ្ងៃទី ២៥ ឧសភា មកដល់ពេលនេះ ចំនួន ១,០១៨,៧៤៦ ឌីសហើយ ដែលតារាចម្រៀងវ័យក្មេងប្រចាំក្រុម «EXO» ត្រូវបានអ្នកគាំទ្រស្ទើរទូទាំងប្រទេសបញ្ជាទិញយកទៅ ។
គួរជម្រាបដែរថា កាលពីឆ្នាំ ២០១១ Kim Gun Mo គឺជាតារាចម្រៀងចុងក្រោយគេបង្អស់ ដែលលក់នូវ Album ចម្រៀងបានច្រើនលើសលប់ដល់ទៅរាប់លានឌីស ហើយរហូតមកដល់ឆ្នាំ ២០២០ នេះគឺ Baekhyun សមាជិក «EXO» នេះឯងដែលទទួលបានកំណត់ត្រាលក់ថ្មីរបស់វិស័យ K-Pop ។ បន្ទាប់ពីលក់ដាច់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ តារាចម្រៀងវ័យ ១៩ ឆ្នាំរូបនេះ ក៏បានផ្ញើសារអរគុណដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ ជាពិសេសគឺ EXO-L ៕
View this post on Instagram