សមសួន និង ទន់ភ្លន់ណាស់ ពេល មាស ម៉ូលីណា តែងតួជាអប្សរាខ្មែរបុរាណ
បើទោះបីជាក្លាយទៅជាអ្នកម្តាយរបស់កូនៗដល់ទៅបីនាក់ក៏ពិតមែន តែសម្រស់របស់ពិធីការិនី មាស ម៉ូលីណា នៅតែស្រស់ស្អាតមិនស្រកស្រុតនោះទេ ។ យ៉ាងណាមិញថ្មីៗនេះ មាស ម៉ូលីណា បានបង្អួតសម្រស់ក្នុងឈុតអប្សរាបុរាណ មើលទៅពិតជាសមសួនទាក់ភ្នែកណាស់ ។
មានការលើកឡើងថា ធ្លាប់តែឃើញ មាស ម៉ូលីណា ស្លៀកឈុតបែបសម័យៗ តែនៅពេលស្លៀកឈុតបុរាណបែបនេះ មើលទៅពិតជាស្រស់ស្អាតជាខ្លាំង ជាពិសេសទម្រង់មុខរបស់នាងទន់ភ្លន់ស៊ីជាមួយឈុតបុរាណាមួយនេះណាស់ ។ បើទោះបីសម្រស់នៅស្រស់ស្អាត តែ មាស ម៉ូលីណា ហាក់មិនសូវលេចមុខលេចមាត់នៅក្នុងអាជីពសិល្បៈប៉ុន្មានឡើយ ។
ថ្វីដ្បិតតែស្ពាយងារជាមេម៉ាយក៏ពិតមែនតែ មាស ម៉ូលីណា តែងតែបំពេញតួនាទីជាម្តាយដ៏ល្អរបស់កូនប្រុសទាំងបី ដោយជារឿយៗគេតែងឃើញនាងនាំកូនៗទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាយ៉ាងមានក្តីសុខ ។ ពេលនេះអតីតស្វាមីរបស់នាងបានរៀបការភរិយាថ្មីទៅហើយ តែដោយឡែក មាស ម៉ូលីណា ហាក់មិនទាន់មានបំណងរកអ្នកស្អំបេះដូងថ្មីនៅឡើយទេ ៕