សុវណ្ណាភូមិ ឡាយហ្វ៍ បង្កើតយុទ្ធនាការសប្បុរសធម៌ «អរគុណកម្ពុជា» បន្ទាប់ពីឈ្នះពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនជាងគេនៅកម្ពុជា» 3 ឆ្នាំជាប់ៗគ្នា
កាលពីថ្ងៃទី ១៩ កក្កដា ២០២០៖ សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” ទី ១ នៅសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីសួរសុខទុក្ខ និងជូនគ្រឿងឧបភោគបរិភោគដល់ ១០០គ្រួសារដែលជួបការលំបាក។ យុទ្ធនាការសប្បុរសធម៌ “អរគុណកម្ពុជា” នេះនឹងបន្តធ្វើទៅតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងកម្មវិធីនោះ លោក William Lim អគ្គនាយកផ្នែកលក់ សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា “ពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនជាងគេនៅកម្ពុជា” ៣ ឆ្នាំជាប់ៗគ្នានេះជារបស់ប្រជាជនកម្ពុជា។ ហើយយុទ្ធនាការសប្បុរសធម៌ “អរគុណកម្ពុជា” ត្រូវបានផ្តួចផ្តើមឡើងដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងខ្លាំងក្លារបស់អតិថិជនទាំងជាង ៦០.០០០នាក់ចំពោះ សុវណ្ណភូមិ ឡាយហ្វ៍ រហូតឈានដល់ឈ្នះពានរង្វាន់ ៣ឆ្នាំជាប់ៗគ្នាតាំងពី ២០១៨ ២០១៩ និង ២០២០។ សុវណ្ណភូមិ ឡាយហ្វ៍ នឹងប្រឹងប្រែងបន្តអភិវឌ្ឍផលិតផល និងសេវាកម្មរបស់យើងដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរនៃតម្រូវការរបស់ប្រជាជនកម្ពុជា”។
លោក William Lim បន្តថា “ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានដូចជា និយតករ អតិថិជន ដៃគូអាជីវកម្ម បុគ្គលិក និងម្ចាស់ភាគហ៊ុនទាំងអស់ដែលបានជួយជ្រោមជ្រែងគាំទ្រតាំងពីដើមរៀងមក”។
(Local authority’s speech)
Optional: ចាប់តាំងពីដំណើរការនៅឆ្នាំ ២០១៥ សុវណ្ណភូមិ ឡាយហ្វ៍ ទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ កេរ្តិ៍ឈ្មោះ របស់ សុវណ្ណភូមិ ឡាយហ្វ៍ ត្រូវបានប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានពេញចិត្តពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតមកដល់ពេលនេះ មានអតិថិជនជាង ៦០.០០០នាក់បានផ្តល់ទំនុកចិត្តរបស់ខ្លួនមកលើ សុវណ្ណភូមិ ឡាយហ្វ៍ ដើម្បីគ្រប់គ្រង និងផ្ទេរហានិភ័យនៃការការពារហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់។ កត្តាទាំងនេះ បានបង្កើនល្បឿនឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនប័ណ្ណសន្យារ៉ាប់រងរបស់ខ្លួនក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ គួរឲ្យដឹងផងដែរថា យុទ្ធនាការសប្បុរសធម៌ “អរគុណកម្ពុជា” បន្ទាប់នឹងធ្វើឡើងនៅខេត្តសៀមរាប រតនគីរី និងបន្តទៅបណ្តាខេត្តផ្សេងទៀតផងដែរ ។
អំពីក្រុមហ៊ុន Global Banking and Finance Review៖
ក្រុមហ៊ុនGlobal Banking and Finance Review ដែលមានការិយាល័យកណ្តាលនៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ជាស្ថាប័នទស្សនាវដ្តីបោះពុម្ពផ្សាយ និងអនឡាញឈានមុខគេមួយ ដែលផ្តល់ជូនព័ត៌មានឯករាជ្យសំខាន់ៗ នៅក្នុងវិស័យហិរញ្ញវត្ថុ ។ Global Banking and Finance Review ផ្តោតសំខាន់ទៅលើការផ្តល់ព័ត៌មានថ្មីៗទៅកាន់បុគ្គលសំខាន់ៗនៅក្នុងវិស័យហិរញ្ញវត្ថុ។ អ្នកអានរបស់ Global Banking and Finance Review រួមមាន៖ ប្រធាននាយក នាយកប្រតិបត្តិ នាយកផ្នែកហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនធំៗ 500 (Fortune 500) ៖ធនាគារធំៗ ស្ថាប័នហិរញ្ញវត្ថុ ធនាគារកណ្តាល និងបុគ្គលដែលមានមានចំណាប់អារម្មណ៍លើព័ត៌មាន និងទីផ្សារហិរញ្ញវត្ថុ ។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) និងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតមឿងថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។
ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) គឺជាក្រុមហ៊ុនមេ របស់ធនាគារកាណាឌីយ៉ា។ ចាប់តាំងពីដំណើរការអាជីវកម្មពេញលេញ ក្នុងឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន ប្រជាជនចំនួនជាង ៦០.០០០នាក់ បាននិងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍។ ក្នុងឆ្នាំ ២០១៨ ២០១៩ និង ២០២០ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានពានរង្វាន់៣ឆ្នាំជាប់គ្នាៗ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review (The Fastest Growing Life Insurance Company Cambodia 2018, 2019 & 2020)។
សម្រាប់ព័ត៌មានបន្ថែម www.sovannphumlife.com , ឬFacebook, និង Instagram របស់ក្រុមហ៊ុន។