គាំទ្រៗ! អភិបាលខេត្តកំពង់ស្ពឺកំពុងសិក្សាធ្វើផ្លូវឡើងខ្នងផ្សារ និងធ្វើបន្ទប់ទឹក បង្គន់អនាម័យជូនទេសចរ
តំបន់ភ្នំខ្នងផ្សារកំពុងល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ននេះ មានទេសភាពស្អាតខ្លាំង ប្រៀបដូចឋានសួគ៌លើដី មានវាលស្មៅបៃតងខ្ចី លាតសន្ធឹងដាច់កន្ទុយភ្នែក ។ យ៉ាងណាមិញការធ្វើដំណើរកម្សាន្តនៅទីនោះ គឺជាឧបសគ្គដ៏ធំមួយសម្រាប់ទេសចរ ដែលត្រូវធ្វើដំណើរជាច្រើនដំណាក់កាល និងត្រូវដើរឡើងចំណាយពេលរាប់ម៉ោងទម្រាំទៅដល់។
ដោយមើលឃើញពីការលំបាករបស់ទេសចរនោះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ២០ កក្កដា ២០២០ នេះឯកឧត្ដមវី សំណាង បានបញ្ជាក់ថាបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងធ្វើការសិក្សា ធ្វើផ្លូវមួយសមរម្យដើម្បីជួយសម្រួលដល់ទេសចរដែលចង់ឡើងទៅទស្សនាតំបន់ភ្នំខ្នងផ្សារឱ្យមានភាពងាយស្រួលជាងមុន ។
បន្ថែមលើពីនេះទៀតអ្វីដែលជាបញ្ហាចោទនៅពេលទៅដល់ទីនោះ គឺពិបាកសម្រាប់ការបន្ទោរបង់ ព្រោះមិនមានបន្ទប់ទឹក ឬបង្គន់អនាម័យឡើយ ។ បញ្ជាក់ព្រឹកថ្ងៃទី ២២ កក្កដា ដដែលនេះ ឯកឧត្ដម វី សំណាង បានបញ្ជាក់ថានឹងធ្វើបន្ទប់ទឹក បង្គន់អនាម័យនៅលើភ្នំខ្នងផ្សារផងដែរ ៕