តារាស្រី លីឈី ប្លែកចិត្ត ពេលឃើញឡាន Roll-Royce Ghost ចតទុកមុខផ្ទះ
ចាត់ទុកជាភ័ព្វសំណាងល្អរួចស្រាប់ទៅហើយសម្រាប់អតីតតារាសម្តែង និង ពិធីករ លីឈី ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអតីតអ្នកដឹកនាំល្បីលោក ប៊ុន រតនា ព្រមទាំងទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាត និង រស់នៅដោយមានសុភមង្គល ។
មិនត្រឹមតែប៉ុណ្ណោះ ពេលកន្លងមកអតីតតារារូបនេះត្រូវបានមិត្តសិល្បករ និង មហាជនស្ញប់ស្ញែងនឹងសុភមង្គលក្នុងជីវិតឯកជនរបស់ លីឈី ដែលទើបតែទទួលបានងារជាជំទាវទាំងវ័យក្មេង បន្ទាប់ពីស្វាមីគឺលោក ប៊ុន រតនា បានទទួលគោរមងារជាឧកញ៉ាកាលពីពេលកន្លងមកនេះ ។
យ៉ាងណាមិញ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះតារាស្រីដែលទើបនឹងមានងារជាជំទាវ លីឈី បានបង្ហោះរូបភាពមួយសន្លឹកពីរថយន្ត Roll-Royce Ghost ដែលចតនៅខាងមុខផ្ទះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកស្រឡាំងកាំងយ៉ាងខ្លាំង ដោយលើកឡើងថា «អតីតតារាសម្តែង លី ឈី ពិតជាមានភ័ព្វសំណាងខ្ពស់មែន ព្រោះបានស្វាមីដែលតែងតែផ្តល់អ្វីគ្រប់យ៉ាងជូនភរិយាជារឿយៗ ហើយម្តងនេះសុទ្ធតែរថយន្តទំនើបមានតម្លៃថ្លៃទៀតផង» ។
យ៉ាងណាមិញតារាសម្តែង លីឈី មិនបានបញ្ជាក់ទេថារថយន្តនេះជារបស់ខ្លួន ដោយគ្រាន់តែសរសេរបែបលេងសើចថា «ឆ្ងល់ដែរម្ចាស់ឡានគិតម៉េចណ៎! ម៉េចបានចេះជិះយកមកចតមុខផ្ទះគេចោលអ៊ីចឹង ហ៊ឺមិនចេះខ្លាចចិត្តម្ចាស់ផ្ទះគេសោះម៉ង ហី មិនយល់» ។ យ៉ាងណាក៏ដោយ ទោះពាក្យមួយឃ្លានោះហាក់បីដូចជាចង់បញ្ជក់ថាមិនមែនជារបស់ខ្លួន ប៉ុន្តែអ្នកលេងបណ្តាញសង្គមដែលបានចូលខមមិនក្នុងរូបភាពនោះបានដឹងស្រេចទៅហើយថា «ឡាននេះប្រាកដជាស្វាមីរបស់នាងបានទិញដើម្បីពញ្ញាក់អារម្មណ៍ដូចកាលពីលើកមុនៗអ៊ីចឹង!» ៕