លើកដំបូង ណាខុន សម្តែងជាតួភេទទី ៣ អ្នកទស្សនាផ្ទុះការសរសើរមិនដាច់ពីមាត់
បន្ទាប់ពីបានឈានជើងក្លាយទៅជាតារាសម្តែងជួរមុខលោក ណាខុន ហាក់ទទួលបានប្រជាប្រិយភាពបន្ថែមទៀតនៅក្នុងវិស័យខ្សែភាពយន្ត ក្នុងការក្តោបយកតំណែងតួឯកជាច្រើនរឿងក្នុងពេលបច្ចុប្បន្ន ។
នៅក្នុងឆ្នាំ ២០២០ នេះ គេឃើញមានខ្សែភាពយន្តចាក់បញ្ចាំងស្ទើរគ្រប់កញ្ចក់ទូរទស្សន៍ ដែលភាគច្រើនសុទ្ធតែមានការចូលរួមសម្តែងដោយតារាសម្តែងប្រុសរូបស្រស់សង្ហា ណាខុន ដោយក្នុងនោះលោកមានជំនាញក្នុងការសម្តែងជាតួអង្គមានចរិតលក្ខណៈផ្សេងៗគ្នាជាច្រើនយ៉ាងល្អឥតខ្ចោះ ។
ដោយឡែកសម្រាប់ខ្សែភាពយន្ត «កាឡៃ» ដែលមានវត្តមានតារាសម្តែង ណាខុន ដែលនោះ បានធ្វើឱ្យអ្នកទស្សនាជាច្រើនបើកភ្នែកធំៗ និង សរសើរពីជំនាញនៃការសម្តែងរបស់លោកមិនដាច់ពីមាត់ ក៏ព្រោះតែក្នុងខ្សែភាពយន្តនេះលោកមិនត្រឹមតែសម្តែងជាតួអង្គឯកតែម្នាក់នោះទេ គឺលោកត្រូវសម្តែងក្លែងជាតួភេទទី ៣ ម្នាក់ថែមទៀត ។
ក្នុងការសម្តែងជាតួអង្គភេទទី ៣ នេះលោក ណាខុន បានបង្ហាញនូវទេពកោសល្យក្រមិចក្រមើមស័ក្តិសមនឹងតួអង្គនេះខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះក្នុងឈុតមួយនៃខ្សែភាពយន្តនេះលោក ណាខុន បានតែងខ្លួនក្នុងឈុតប្រពៃណីដើម្បីរាំរបាំជូនពរថែមទៀត ៕