តាក់ម៉ា រំភើបចិត្តចំពោះការគាំទ្រ ដែលនេះជាកម្លាំងចិត្តដ៏ធំសម្រាប់នាង
រយៈប្រមាណជា ៥ សប្តាហ៍ហើយ ដែលតារាចម្រៀង តាក់ម៉ា បានឈានជើងមកបង្ហាញវត្តមាន និង សមត្ថភាពរបស់ខ្លួននៅលើឆាកតន្ត្រីនៃកម្មវិធី «I am Singer Cambodia» ។
តារាចម្រៀងរូបនេះតែងតែបង្ហាញអារម្មណ៍រំភើប និង អរគុណដល់អ្នកគាំទ្រក្នុងគណនីហ្វេសប៊ុករបស់នាងជានិច្ច ហើយនាងតែងតែលើកឡើងថា «ក៏ព្រោះតែអ្នកគាំទ្រតែងតែផ្តល់ភាពកក់ក្តៅជូននាងរហូតមក ទើបបាននាងនៅតែមានកម្លាំងចិត្ត» ។
គួរឱ្យដឹងដែរថា ចុងសប្តាហ៍នេះគឺជាសប្តាហ៍ទី ៦ ហើយដែលអតីតតារាចម្រៀងផលិតកម្ម M រូបនេះនឹងបង្ហាញខ្លួននៅលើឆាកកម្មវិធីលំដាប់ពិភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស ហើយក្នុងនោះអ្នកគាំទ្រ និង អ្នកទស្សនាកម្មវិធីនេះក៏កំពុងទន្ទឹងរង់ចាំថាតើ តាក់ម៉ា នឹងលើកយកនូវបទចម្រៀងអ្វី និង អ្វីដែលថ្មីប្លែកទៀតបង្ហាញជូនដល់ទស្សនិកជន ៕