The Weeknd អតីតសង្សារ Selena Gomez បរិច្ចាគប្រាក់ ៣០ ម៉ឺនដុល្លារ ជួយជនរងគ្រោះនៅលីបង់
ក្រោយពីការចូលរួមបរិច្ចាកប្រាក់ជាច្រើនសន្ធឹករបស់តារាចម្រៀង Selena Gomez ចំនួន ១០លានដុល្លារ ដល់ការជួយសង្គ្រោះជនរងគ្រោះផ្ទុះឃ្លាំងស្តុកគីមីនៅប្រទេសលីបង់កន្លងមក ថ្មីៗនេះអតីតសង្សាររបស់នាង The Weeknd ក៏បានចូលរួមបរិច្ចាកក្នុងគ្រោះថ្នាក់នេះដូចគ្នាដែរ។
ក្នុងនោះតារាចម្រៀង The Weeknd បានបរិច្ចាកប្រាក់ចំនួន ៣០ម៉ឺនដុល្លារដល់គ្រោះថ្នាក់ផ្ទុះឃ្លាំងស្តុកគីមីនៅប្រទេសលីបង់ កាលពីថ្ងៃទី៤ ខែសីហា ដែលបណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សជាច្រើននាក់។
គួរជម្រាបដែរថាក្នុងដើមឆ្នាំ២០២០ អតីតសង្សារ Selena Gomez រូបនេះបានចូលរួមបរិច្ចាគប្រាក់សប្បុរសធម៌សំខាន់ៗជាច្រើន ដូចជាការផ្តល់ជំនួយសង្គ្រោះដល់កុមារ ការចូលរួមទប់ស្កាត់កូវីដ១៩ និង យុទ្ធនាការ Black Lives Matter ជាដើម៕